តារាចម្រៀង​ ​ម៉ា​ យ៉ា​​វី​ន ត្រូវ​ចោរ​ប្លន់​​​​​យប់​មិញ​

រាជធានីភ្នំពេញ ៖ សេចក្តី​រាយ​ករណ៍​បឋ​មឱ្យ​ដឹងថា តារា​ចម្រៀង​​នាង​ម៉ា​យ៉ា​​វី​ន ត្រូវ​ចោរ​​មាន​គ្នា​២​នាក់មក​​​ភ្ជង់​ប្លន់​ ដែល​ហេតុ​ការណ៍​​នេះ កើត​ឡើង​​កាល​វេលា​ម៉ោង​០១​​រំលង​អ​ធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​០៨ សីហា ២០១៦ ស្ថិត​នៅ​​​មុខ​ផ្ទះ​របស់​​នាង ខណៈ​​ដែល​​​ទើប​ត្រឡប់​មក​ពី​​ច្រៀង​​វិញ ។ ​នាង​​​ឱ្យ​ថា ចោរ​ទាំង​ពីរ​នោះ​​ ទំនងជា​តាម​ដា​ន​​នាង​យូរ​ហើយ ព្រោះ​ពួក​បាន​ស្គាល់​ច្បាស់​ពី​​កន្លែង​នាង​​រស់នៅ ​។ ​

នាង​បញ្ជា​ក់់ថា ​ពេលនោះ​​នាងបាន​បើក​រថយន្តមក​ដល់​មុខផ្ទះ រួច​​ស៊ី​ផ្លេ​ជា​ច្រើន​​ដង​ ដើម្បីឱ្យ​​ម្តាយ​នាង​មក​​បើកទ្វារ តែ​ទំនង​​គាត់​មិន​ឮ ​ទើប​នាង​សម្រេច​ចុះ​មក​​​ចុច​កន្តឹង​បន្ថែម​​ទៀត​ ។​ លុះ​ពេល​ដែ​ល​​ចុះ​​ ស្រាប់តែ​​ពួក​វា​ដើរ​​មក ដោយនៅ​ក្នុង​ដៃ​​​មាន​កាំភ្លើង​​មក​ភ្ជង់​នាង រួចទារ​យកកាបូបលុយ និងទូរស័ព្ទ ​។ ​នាង​បន្តថា ខណៈនោះ​ពួក​​វា​​បម្រុងបាញ់នាង​នោះ ​តែ​កាំភ្លើង​បាញ់​មិន​​ចេញ ​កុំ​អី​នាង​​មិនដឹង​ទៅ​ជា​យ៉ាងណា​​​ ។

បើ​តាម​នាង​ម៉ា​យ៉ា​វី​នឱ្យ​ដឹង​ទៀតថា រហូត​មក​ដល់​ពេល​នេះ​ នាង​មិន​ទាន់​បាត់​ភ័យ​នៅឡើយ ហើយ​មិន​មាន​អារម្មណ៍​ចង់ទៅ​ច្រៀង​​កន្លែង​ណា​ទៀត​ ​ក្នុង​កា​លៈទេសៈ​នេះ​ ៕ ​