​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​យុទ្ធនាការ ថ្ងៃ​ច័ន្ទ​អាវខ្មៅ​

ភ្នំពេញ:
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​មណ្ឌលកណ្តាល និង​ជា​សមាជិក​អចិន្ត្រៃយ៍ គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​៨ សីហា នេះ​ថា ចាប់ពីពេលនេះ​តទៅ ជា​រៀងរាល់ថ្ងៃ​ច័ន្ទ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រកាន់យក​នូវ យុទ្ធនាការ (​ថ្ងៃ​ច័ន្ទ​អាវខ្មៅ​)​។ ចាប់ពីពេលនេះ​តទៅ ប្រសិនបើ​បងប្អូន ចង់​ចូលរួម​យុទ្ធនាការ ថ្ងៃ​ច័ន្ទ​អាវខ្មៅ សូមមេត្តា​អញ្ជើញ មកជួប​ជុំគ្នា នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួមចំណែក ទាំងអស់គ្នា ក្នុងការ​ទាមទារ ឲ្យ​មានការ​ដោះលែង អ្នកទោសនយោបាយ សមាជិក គ​.​ជ​.​ប​. និង​អង្គការ​សង្គម​ស៊ី​វី​ល​៕N​/S