មក​ដឹង​មូល​ហេតុ​ពិត ហេតុ​អ្វី​ ឈិន​ ឡុង​ដាក់​​​ឈ្មោះ Jackie Chan

គ្រាន់​តែ​ឮឈ្មោះ Jackie Chanគ្រប់​គ្នា​ប្រាកដ​ជា​ស្គាល់​ថា​ ជា​តារា​ក្បាច់​គុន​ហុងកុង ដែល​ល្បី​ច្រើន​​​ទសវត្សរ៍​មក​ហើយ។ ប៉ុន្តែ​កាល​ពី​សប្ដាហ៍​មុន Jackie បាន​ទៅ​ដល់​ទីក្រុង​  Sydney  ប្រទេស​អូស្ត្រាលី​​និង​ធ្វើ​កិច្ចពិភាក្សា​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Jackie Chan in Conversation”រៀប​ចំ​នៅ​មជ្ឈមណ្ឌល​សិល្បៈ  Sydney Opera House នឹង​បាន​ប្រាប់​ពី​រឿងរ៉ាវ​ពិត​នៃ​ឈ្មោះ​របស់​ខ្លួន។

 

មក​ដឹង​មូល​ហេតុ​ពិត ហេតុ​អ្វី​ ឈិន​ ឡុង​ដាក់​​​ឈ្មោះ  Jackie Chan

 

តារា​វ័យ​៦២​ឆ្នាំ​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ដើម្បី​ត្រៀម​ថត​រឿង​ថ្មី​ចំណងជើង​ថា “Bleeding Steel”។ ពេល​សម្ភាសន៍ Jackie​ បាន​ប្រាប់​ពី​ជីវិត​ខ្លួន​មក​ដល់​ប្រទេស​អូស្ត្រាលី​ថា លោក​មក​នៅ​​ប្រទេស​នេះ​តាំង​ពី​អាយុ​១៣​ឆ្នាំ​ ដោយ​គ្មាន​ចេះ​ភាសា​អង់គ្លេស​ច្រើន​ទេ។ ពេល​មនុស្ស​ម្នាក់​នៅ​ទៅ​នោះ​និយាយ​មក​​កាន់​លោក លោក​​មិន​ដឹង​តប​ទៅវិញ​ដូចម្ដេច​ទេ។

 

ដោយ​សារ​តែ​ភាព​លំបាក​នៃ​ការ​សន្ទនា​ប្រចាំ​ថ្ងៃ ឪពុក Jackie​ បាន​ចុះ​ឈ្មោះ​គេ​ឲ្យ​ចូល​រៀន​សាលា​រដ្ឋ​មួយ ដើម្បី​ពង្រឹង​ភាសា​អង់គ្លេស​។ តារា​ដែល​ចូលចិត្ត​សម្ដែង​ឈុត​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​ឯង​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖”​នៅ​សាលា​លោក​គ្រូ​បាន​សួរ​ខ្ញុំ ថា​ឈ្មោះ​អ្វី? ខ្ញុំ​តប​ថា ខ្ញុំ​ឈ្មោះ Chan Kong-San ។ ភ្លាម​នោះ​លោក​គ្រូ​និយាយ​ថា ទេ​ឈ្មោះ​របស់​ប្អូន​គឺ Steven។ មិន​ដឹង​យ៉ាង​មិច​ខ្ញុំ​ក៏​និយាយ​ បាទ”។

 

 

មក​ដឹង​មូល​ហេតុ​ពិត ហេតុ​អ្វី​ ឈិន​ ឡុង​ដាក់​​​ឈ្មោះ  Jackie Chan

 

តារា​ដែល​គ្រប់គ្នា​ស្គាល់​ថា ឈិន​ ឡុង​ បាន​បន្ត​ថា​៖”ថ្ងៃ​មួយ​មាន​បុរស​ម្នាក់​ឈ្មោះ Jack ​បាន​រក​ការងារ​ឲ្យ​ខ្ញុំ​មួយ​នៅ​ការដ្ឋាន​សំណង់។ ម្ចាស់​ក្រុមហ៊ុន​បាន​សួរ​​បុរស​នោះ​ថា ខ្ញុំ​ឈ្មោះ​អ្វី? បុរស​ប្រាប់​ថា​ខ្ញុំ​ឈ្មោះ Jack ​ដូច​គេ​ដែរ”។ ចាប់​ពី​ពេល​នោះ ឈិន​ ឡុង​​បាន​ប្ដូរ​ឈ្មោះ​ពី Steven ទៅ​ Jackវិញ​និង​បន្ថែម​អក្សរ ie នៅ​ខាង​ចុង​ឈ្មោះ Jack បន្ទាប់​ពី​គ្រូ​ហុងស៊ុយ​ម្នាក់​ប្រាក់​គេ​ថា បន្ថែម​អក្សរ​នេះ​អាច​ជួយ​ឲ្យ​លោក​សំណាង​ល្អ។ ហេតុ​ដូច​នេះ​បាន​ជា ឈិន​ ឡុង​បាន​ផ្គុំ​​​ឈ្មោះ Jackie ជាមួយ Chan ដែល​ជា​ឈ្មោះ​កំណើត​ចេញ​ជា Jackie Chan៕

 

ចុចអាន៖Angelina និង​​ឈិនឡុង​ លេច​ធ្លោ​ក្នុង​បញ្ជី​បុគ្គល​គួរ​ឲ្យ​កោត​សរសើរ​ជាង​គេ​លើ​លោក​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ sbs