បទ “ខ្ញុំ​ខូច​ចិត្ត​ម្នាក់​ឯង​គ្មាន​អ្នក​ដឹង” កំពុង​ល្បី​ខ្លាំង

MV បទ “ខ្ញុំ​ខូច​ចិត្ត​ម្នាក់​ឯង​គ្មាន​អ្នក​ដឹង” បាន​ចេញ​ហើយ​កាល​ពី​យប់​មិញ​នេះ។ ត្រឹម​មួយ​យប់ បទ​នេះ​មាន​អ្នក share, like និង comment យ៉ាង​ច្រើន។

 

អ្នក​គាំទ្រ​និយាយ​ថា​ នេះ​ជា​លើក​ទី១ ដែល​មាន MV អប់រំ​ពី​ស្នេហា។ ពេល​ខ្លះ​និយាយ​មិន​ដូច​បាន​មើល​នោះ​ទេ ពេល​បាន​មើល​ហើយ​ធ្វើ​ឲ្យ​ម្នាក់ៗ​យល់​ច្បាស់ អ្នក​ខ្លះ​ធ្លាប់​ធ្វើ​ខុស​ក៏​ដឹង​កំហុស​ អ្នក​ខ្លះ​ឈ្លោះ​គ្នា ក៏​ទន់​ចិត្ត អត់​ឱន​ឲ្យ​គ្នា។ MV នេះ​ក្លាយ​ទៅ​ជា​អាជ្ញា​កណ្ដាល និង​អ្នក​ប្រឹក្សា​ឲ្យ​គូ​ស្នេហ៍​ទាំង​ឡាយ​ហើយ។

 

ជា​បទ​និពន្ធ​ថ្មី ដែល​និពន្ធ​ទំនុក​ច្រៀង និង​ដឹក​នាំ​សម្ដែង​ដោយ​នីកូ ផ្ទាល់ មួយ​បទ​នេះ​ពិត​ជា​មាន​អត្ថន័យ និង​អង្រួន​ចិត្ត​មិត្តៗ​យុវវ័យ​ឲ្យ​កាន់​តែ​គាំទ្រ​តារា​ចម្រៀង​នីកូ ក្រៅពី​អប់រំ​រឿង​ស្នេហា នៅ​មាន​ការ​កោត​សរសើរ​ជាច្រើន​លើ​ការ​អប់រំ ត្រង់​ឈុត​ដែល​នីកូ និង​កញ្ញា ឌុច លីដា ដោះ​ស្បែក​ជើង ហើយ​ដោះ​មួក​ដើរ​ក្នុង​ប្រាសាទ​ដ៏​ល្អ​វិចិត្រ​របស់​ខ្មែរ​ទៀត​ផង នេះ​ជា​គំរូ​ដ៏​ល្អ​ និង​ស័ក្ដិសម​ជា​បទ​ខ្មែរ​ដែល​មាន​ទាំង​គុណភាព និង​ការ​អប់រំ។

 

ថ្មីៗ​នេះ នីកូ បាន​ប្រកាស​ខ្លួន​ជា​តារា​ចម្រៀង​ឯករាជ្យ​មិន​មាន​ជាប់​កុងត្រា​ជាមួយ​ផលិតកម្ម​ណា​នោះ​ទេ និង​ច្រៀង​តែ​បទ original តែ​ប៉ុណ្ណោះ។ ចូលរួម​ជួយ​គាំទ្រ​បទ original របស់​នីកូ និង​លើក​ទឹក​ចិត្ត​ឲ្យ​នីកូ ខិត​ខំ​ធ្វើ​បទ​និពន្ធ​ថ្មី​ឲ្យ​បាន​ច្រើន ដើម្បី​លើក​មុខ​មាត់​ប្រទេស​ជាតិ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម