Jose Mourinho ៖ Paul Pogba មិន​ជ្រើស​ Barcelona និង Real Madrid គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​បំផុត​

បច្ចុប្បន្នក្លឹប Man Utd បានឲ្យដឹងថាក្លឹបរបស់ខ្លួនជិតធ្វើការប្រកាសផ្លូវការនៅការទិញកីឡាករ Paul Pogaba ក្នុងតម្លៃកីឡាករដ៏ថ្លៃបំផុតក្នុងពិភពលោកក្នុងពេលឆាប់ៗ ខណៈខ្សែបម្រើបារាំងរូបនេះត្រូវបានគេដឹងថាធ្វើតេស្ដពិនិត្យសុខភាពដើម្បីផ្ទេររួចរាល់ហើយ ។

យ៉ាងណាទន្ទឹមនឹងដំណឹងនេះលោក Jose Mourinho ដែលជាគ្រូបង្វឹក Man Utd បានថ្លែងប្រាប់អ្នកព័ត៌មានថាការដែល Paul Pogaba ជ្រើសរើស Man Utd ហើយមិនចូលរួម Barcelona និង Real Madrid គឺជារឿងដ៏ត្រឹមត្រូវ ។

ដោយ Jose Mourinho បាននិយាយថា « Paul Pogba មិនជ្រើស Barcelona និង Real Madrid គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបើគេទៅទីនោះគេនឹងមិនអាចក្លាយជាកីឡាករដ៏លេចធ្លោខ្លាំងបានទេព្រោះទីនោះមានកីឡាករពូកែបំផុត២រូបគឺ Messi និង Ronaldo » ។

Mourinho បន្តថា « Paul Pogba ជាកីឡាករដ៏ល្អមួយរូប ខ្ញុំនឹងព្យាយាមជួយគេដើម្បីឲ្យគេបន្តភាពរីកចម្រើនបន្ថែមទៀតហើយអាចក្លាយជាកីឡាករដែលកាន់តែលេចធ្លោខ្លាំងមួយរូបក្នុងពិភពបាល់ទាត់ ។ ជាការពិតយើងដឹងសមត្ថភាពដ៏ល្អរបស់គេខ្ញុំគិតថាការវិលត្រលប់មកកាន់ Man Utd របស់គេនឹងអាចនាំក្លឹបត្រលប់ទៅកំពូលសារជាថ្មីផងដែរ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Jose Mourinho ៖ Paul Pogba មិន​ជ្រើស​ Barcelona និង Real Madrid គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​បំផុត​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:វីដេអូ
Tags: