គំនិត​គួរ​ពិចារណា ៖ គ្រូពេទ្យ​ណា មិន​ចង់​ឲ្យ​អ្នកជំងឺ​ជាសះស្បើយ​?

គំនិត​គួរ​ពិចារណា ៖ គ្រូពេទ្យ​ណា មិន​ចង់​ឲ្យ​អ្នកជំងឺ​ជាសះស្បើយ​?

​គ្រូពេទ្យ​មួយចំនួន ដាក់​ស្លាក​សញ្ញា នៅមុខ​កន្លែង​ពិគ្រោះ​ជំងឺ​ខ្លួនឯង​ថា ៖ “​គ្រូពេទ្យ​ឆ្មប​មធ្យម​ឈ្មោះ ........... ធ្វើការ​នៅ ............. មាន​ទទួល​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ មនុស្ស​ចាស់ រោគ​កុមារ រោគ​ស្ត្រី ពន្យារកំណើត ចាក់​វ៉ាក់សាំង​គ្រប់​ប្រភេទ ដេរ និង​លាង​របួស​។​ល​។​

​តើ​វា​អាចទៅរួច​ទេ​? តើ​ចំណេះដឹង តួនាទី និង​សមត្ថភាព​របស់​គាត់ មាន​ដល់​កម្រិត​ណា​?

​ជា​ការពិត មិន​អាច​ប្រកែក​បាន ៖
-​    ​អ្នកលក់​ខោអាវ ចង់​ឲ្យ​អ្នក​ទិញ ស្លៀក​ទៅ​សម ហើយ​ស្រស់ស្អាត​!
-​    ​អ្នកលក់​បាយ ចង់​ឲ្យ​អតិថិជន ញ៉ាំ​ទៅ​ឆ្ងាញ់ ឆ្អែត ហើយ​មាន​សុខភាព​ល្អ​!
-​    ​រី​ឯ​គ្រូពេទ្យ ក៏​ចង់​ព្យាបាល​អ្នកជំងឺ ឲ្យបាន​ជា​សះស្បើយ​ដែរ​។​

​ចង់​ឲ្យ​អ្នកជំងឺ​ជាសះស្បើយ ក៏​ត្រូវ​មើល​ទៅ​លើ​សមត្ថិភាព និង​បទពិសោធន៍​របស់​យើង​ដែរ​។ គ្រូពេទ្យ​គ្មាន​ជំនាញ ឬ​មិន​ច្បាស់លាស់ ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ មិនគួរណា​ទុក​អ្នកជំងឺ ជា​កណ្តុរ​ពិសោធន៍​ចំណេះដឹង​ខ្លួនឯង ឬ​ដើម្បី​រក​ប្រាក់​កាស​នោះទេ ពីព្រោះ វា​អាច​ធ្វើឲ្យ​អ្នកជំងឺ​គ្រោះថ្នាក់ ហើយ​ចុងក្រោយ គ្រូពេទ្យ​ខ្លួនឯង ក៏​គេច​មិន​ផុត​ពី​វិប្បដិសារី និង​សំណាញ់​ច្បាប់​ដែរ​។​

​យ៉ាងណាមិញ យើង​ក៏​មិន​ធានា និង​ប្រាកដថា អ្នកលក់ ឬ​គ្រូពេទ្យ​ទាំងអស់ អាច​ធ្វើបាន​តាម​ក្រមសិលធម៌ និង​វិជ្ជាជីវៈ​ដែរ ហើយ​គ្រូពេទ្យ​ទាំងអស់នោះ គួរតែ​ដឹងខ្លួន និង​ប្រឹង​កែលម្អ​បន្ថែម ដើម្បី​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួនឯង និង​ប្រទេសជាតិ​ទាំងមូល​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។