ខ្លាញ់​ប្រភេទ​ណា ដែល​ញ៉ាំ​ច្រើន​កាន់តែ​ឆ្លាត​?

ខ្លាញ់​ប្រភេទ​ណា ដែល​ញ៉ាំ​ច្រើន​កាន់តែ​ឆ្លាត​?

​មាន​សំណួរ​មួយ​ដែល​គេ​សួរ​ថា តើ​ខ្លាញ់​ពិតជា​ល្អ ចំពោះ​សុខភាព​ខួរក្បាល​ដែរ​ទេ​? ចំពោះ​ចម្លើយ​នោះ​គឺ​ពិតមែន​ហើយ​! ខួរក្បាល​របស់​មនុស្ស​យើង ផ្សំ​ដោយ​ជាតិ​ខ្លាញ់ ៦០ ភាគរយ ដូច្នេះ វា​ពិតជា​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ឡើយ ដែល​ខួរក្បាល​ត្រូវការ​ខ្លាញ់​ច្រើន ដើម្បី​ធ្វើការ​បាន​កាន់តែ​ល្អ​។

​ចំពោះ​ជីវជាតិ​អាហារ​ល្អៗ​ជាទូទៅ គឺ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការថែរក្សា​ខួរក្បាល​ឲ្យមាន​សុខភាព​ល្អ និង​សុខភាព​ទូទៅ​ផ្សេងទៀត​។ ការសិក្សា​បង្ហាញថា ជីវជាតិ​ទាំងនោះ ក៏​មាន​ឥទ្ធិពល​ទៅលើ​មុខងារ​ខួរក្បាល និង​ការលូតលាស់​របស់​ជីវិត​មនុស្ស​យើង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ Mono-unsaturated Fats ក៏​អាច​ជួយ​បង្កើន​ការផលិត សារធាតុ​ចម្លង​សរសៃប្រសាទ​មួយ​ឈ្មោះ Acetylcholine ដែរ ដែល​មាន​សារៈសំខាន់ ចំពោះ​ការចងចាំ និង​ការសិក្សា​។

DHA
DHA ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ដល់​មុខងារ​ខួរក្បាល រួម​ទាំង​ជំនាញ​ធ្វើ​ចលនា​ដៃជើង ការចងចាំ និង​សមត្ថភាព​នៃ​ការនិយាយស្តី​ទៀត​។ DHA គឺជា​ប្រភេទ​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​មួយ ដែល​អាច​ជួយ​ពង្រឹង​ដល់​ជំងឺសរសៃប្រសាទ​មួយចំនួន ដូចជា ជំងឺ​ម្តង​កើត​ទុក​ម្តង​សប្បាយ (Bipolar Disorder) ការបាក់​ទឹកចិត្ត ADHD​។ ចំពោះ​ប្រភព​នៃ​សារធាតុ​មួយ​នេះ មាន​នៅក្នុង​ស៊ុត សាច់ និង​ត្រី​។​

Polyunsaturated Fat
​ខ្លាញ់​ប្រភេទ​នេះ ផ្ទុក​ទៅដោយ EFA ឬ​អាស៊ីត​ខ្លាញ់​ពិសេសៗ​អូ​មេហ្គា​បី និង​ប្រាំមួយ​។ ខួរក្បាល​មនុស្ស​យើង​ត្រូវការ​ខ្លាញ់​ទាំងនេះ ដើម្បី​អាច​ធ្វើការ​បាន​យ៉ាង​ល្អ និង​ជួយ​កាត់បន្ថយ ការ​កើត​បញ្ហា​បាក់​ទឹកចិត្ត​ទៀត​។ រាងកាយ​យើង​មិន​អាច​ផលិត EFA បាន​ដោយ​ខ្លួនឯង​ឡើយ ដូច្នេះ មានតែ​យក​មក​ពី​ប្រភព​ចំណីអាហារ​ដូចជា ប្រេង​សណ្តែកសៀង ប្រេង​ពោត និង​ប្រេង​ផ្កា​ឈូករ័ត្ន​។ ប្រភព​ផ្សេងទៀត មានដូចជា តៅ​ហ៊ូ សណ្តែកសៀង ត្រី​សាល​ម៉ុង​ជាដើម​។

Saturated Fat
​សមាសធាតុ​ដ៏​សំខាន់​មួយ របស់​កោសិកា​ខួរក្បាល គឺ​ខ្លាញ់ Saturated Fat នេះឯង​។ ដូច្នេះហើយ វា​ក៏​មាន​សារៈសំខាន់ សម្រាប់​មុខងារ​ខួរក្បាល ប្រកប​ដោយ​សុខភាព​ល្អ​ដែរ​។ ការស្រាវជ្រាវ​បាន​បង្ហាញថា អ្នក​ដែល​ញ៉ាំ​ខ្លាញ់ Saturated Fat កាន់តែច្រើន អាច​កាត់បន្ថយ​ជំងឺ​ភ្លេច​ភ្លាំង បាន​រហូត​ដល់ ៣៦ ភាគរយៈ​ឯណោះ​។ ចំពោះ​ប្រភព​របស់​វា​វិញ អាច​មាន​ក្នុង​សាច់​សត្វ អាហារ​ធ្វើ​ទឹកដោះគោ និង​អាហារ​ធ្វើ​ពី​សាច់សត្វ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។