វក់​នឹង Pokémon Go ពេក លទ្ធផល​គឺ​វា​អីចឹង ! (VDO)

Pokémon Go គឺជាហ្គេម១ប្រភេទដែលកំពុងពេញនិយមយ៉ាងខ្លាំង ជាពិសេពីសំណាក់យុវវ័យៗតែម្តង នៅជុំវិញពិភពលោក ដែលពួកគេចង់សាកល្បងចូលលេងហ្គេមមួយនេះ ក្រោយវាត្រូវបានបើកឲ្យដំណើរការដំបូងគេនៅអាមេរិក កន្លងមកនេះ ។

ដោយសារវាធ្វើឲ្យអ្នកលេងមានការជក់ចិត្តខ្លាំងបំផុតនោះ ជាហេតុធ្វើឲ្យអ្នកខ្លះសឹងតែភ្លេចបាយ ភ្លេចទឹក… ។ ជាក់ស្តែង វីដេអូមួយដែលត្រូវបានបង្ហោះចូលបណ្តាញសង្គមនាពេលថ្មីៗនេះ បានបង្ហាញឲ្យយុវវ័យម្នាក់ ព្រោះតែងប់ងល់នឹង Pokémon GO ខ្លាំងពេក ជាហេតុធ្វើឲ្យគាត់ធ្វើដំណើរមិនខ្វល់ពីគ្រោះថ្នាក់អ្វីនៅខាងមុខឡើយ ៕

សូមកុំឲ្យរឿងនេះកើតឡើងចំពោះរូបអ្នក !

ប្រភព៖ ហ្វេសប៊ុក


Related Posts