ដឹង​​អត់​ ​បើក​ហាង​​ McDonald ​​​​បន្ត​ ​​​ត្រូវ​ចំណាយ​​ប៉ុន្មាន?

​​​ការ​​​​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​​​របស់​​ហាង​លំដាប់​ពិភពលោក​​​​ McDonald ​​​ត្រូវ​​គេ​មើល​ឃើញ​ថា​​​​​ ជា​ជំនួញ​​​​​​​មួយ​​​​​ចំណេញ​ប្រាក់​ច្រើន​ ​ប៉ុន្តែ​​​​​​មុន​​បើក​ចេញ​ ​​គេ​ក៏​ត្រូវ​​​​​​​ចំណាយ​​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដែរ​។

 

ដឹង​​អត់​ ​បើក​ហាង​​ McDonald ​​​​បន្ត​ ​​​ត្រូវ​ចំណាយ​​ប៉ុន្មាន?

 

 

ជា​​មធ្យម​​​​​​ភោជនីយដ្ឋាន​​ McDonald ​​​​អាច​រក​ចំណូល​បាន​​ប្រមាណ​​ ​២,៥លាន​ដុល្លារ​​​ជា​រៀង​រាល់​ឆ្នាំ​​ដោយ​គ្រាន់​តែ​លក់​សិទ្ធិ​ ​​ដែល​ធ្វើ​​ឲ្យ​​ក្រុមហ៊ុន​នេះ​​​​ចំណេញ​កប់​ក្ដោង​លំដាប់​ទី​​​៤​​​​ នៅ​​​អាមេរិក​ ​​។

 

​​ប៉ុន្តែ​​ដើម្បី​​បើក​​ភោជនីយដ្ឋាន​​​បាន​មួយ​​កន្លែង​ ក្រុម​ហ៊ុន​ខាង​លើ​​​​​​បាន​តម្រូវ​​​​​ឲ្យ​​​ទិញ​​សិទ្ធិ​​​ធ្វើ​អាជីវកម្ម​​​​យ៉ាង​តិច​ ​៧៥០ ០០០​ដុល្លារ​អាមេរិក​​​។ ​​​អ្នក​​ទិញ​ត្រូវ​ចំណាយ​​​​លើ​ការ​សាង​សង់​ ​​​សម្ភារៈ ​ការ​តុបតែង​ ​​​និង​ទីកន្លែង​​ ​​​ដែល​អាច​​មាន​តម្លៃ​​​​ចន្លោះ​​ពី​ ៩៦៨ ០០០​ដុល្លារ ទៅ​​ ២,២​លាន​​ដុល្លារ​​អាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​តាំង​​​​​ និង​​សំណង់​​អគារ​​ ត្រូវ​ខាង​​ក្រុមហ៊ុន​ McDonald ​​​ជា​អ្នក​កំណត់​​ទាំង​ស្រុង ព្រម​ទាំង​​​​​ការ​ជ្រើស​រើស​​​​សម្ភារៈ​​​ផ្ទះ​បាយ​​ ស្លាក​សញ្ញា ម៉ូត​ដេគ័រ និង​​ទេសភាព​​​ផ្សេង​ៗ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​ហ៊ុន។

 

​បន្ថែម​លើ​តម្លៃ​ទាំង​នោះ​ អ្នកទិញ​សិទ្ធិ​​​ត្រូវ​បង់​​ថ្លៃ​​បង្កើត​​​​​សាខា​ថ្មី​​​​​ ៤០% ​​នៃ​​​​​តម្លៃ​បង្កើត​​​​អាជីវកម្ម​ទាំង​មូល​, ថ្លៃ​​​​សិទ្ធិ​អាជីវកម្ម​មួយ​ទៀត​​​ ​៤៥ ០០០​ដុល្លារ រួម​ទាំង​​​​​​​ប្រាក់​ចំណេញ ​​​​​​​​​​​​​៤%​ ជា​រៀង​រាល់​ខែ​ និង​​ថ្លៃ​​ឈ្នួល​​​​​ការ​លក់​​ប្រចាំ​​​ខែ​ ១% ​​ថែម​ទៀត៕

 

ដឹង​​អត់​ ​បើក​ហាង​​ McDonald ​​​​បន្ត​ ​​​ត្រូវ​ចំណាយ​​ប៉ុន្មាន?

 

ដឹង​​អត់​ ​បើក​ហាង​​ McDonald ​​​​បន្ត​ ​​​ត្រូវ​ចំណាយ​​ប៉ុន្មាន?

 

 

ចុចអាន៖ បើក​អាជីវកម្ម​មួយ​ គេ​ត្រូវ​គិត​លើ​អ្វី​ខ្លះ?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Businessinsider
​​​