ក្រសួង​អប់​រំ​៖ ពិន្ទុ​​ប្រលង​​​បាក់​ឌុប​ឆ្នាំ​នេះ កំណត់​យក​២៣៧​ជាប់​​ដូច​ឆ្នាំ​មុន

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​​​ពី​ការ​រៀប​ចំ​ការ​ប្រលង​​​​សញ្ញាបត្រ​​មធ្យម​សិក្សា​ទុតិយភូមិ​​​​​នា​ឆ្នាំ​២០១៦ ដែល​បាន​ធ្វើ​​​នៅ​ទី​ស្ដី​ការ​ក្រសួង​អប់រំ​កាល​ពី​រសៀល​ ថ្ងៃទី០៣ សីហា​កន្លង​ទៅ ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ លោក ហង់​ ជួន​ណា​រ៉ុន បាន​ឲ្យ​ដឹង​ថា ពិន្ទុ​​​​បាក់​ឌុប​កំណត់​​ឲ្យ​ជាប់​​គឺ​២២៤​ពិន្ទុ​​​​ ដែល​ការ​លើក​ឡើង​នេះ​​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ច្រើន​។ តែ​យ៉ាង​ណា​ក្ដី តាម​ការ​ផ្សាយ​ផ្លូវ​ការ​​របស់​​ក្រសួង​អប់រំ រយៈ​ពេល​បី​ម៉ោង​មុន​បាន​បញ្ជាក់​ច្បាស់​ថា ពិន្ទុ​កំណត់​ឲ្យ​ជាប់​គឺ ២៣៧​ពិន្ទុ (ដូច​​​ពិន្ទុ​ឆ្នាំ​មុន​)។

 

ក្រសួង​អប់​រំ​៖ ពិន្ទុ​​ប្រលង​​​បាក់​ឌុប​ឆ្នាំ​នេះ កំណត់​យក​២៣៧​ជាប់​​ដូច​ឆ្នាំ​មុន

 
យោង​តាម​​សេចក្ដី​ណែ​នាំ​លេខ ១៦ របស់​ក្រសួង​អប់​រំ​ចុះ​ថ្ងៃ​ទី​០៩ មីនា ឆ្នាំ​២០១៦​ របប​ពិន្ទុ​​​វិញ្ញាសា​សម្រាប់​ថ្នាក់​ទាំង​ពីរ គឺ​ថ្នាក់​វិទ្យាសាស្ត្រ និង​ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​​គឺ៖
***វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ៖
១. គីមី​វិទ្យា រយៈ​ពេល​៩០​នាទី (ពិន្ទុ​ពេញ​ ៧៥​ពិន្ទុ)
២. ជីវវិទ្យា រយៈ​ពេល​៩០​នាទី (ពិន្ទុ​ពេញ​ ៧៥​ពិន្ទុ)
៣. រូប​វិទ្យា រយៈ​ពេល​៩០​នាទី (ពិន្ទុ​ពេញ​ ៧៥​ពិន្ទុ)
៤. មុខ​វិជ្ជា​ជម្រើស រយៈ​ពេល​៦០​នាទី (ពិន្ទុ​ពេញ​ ៥០​ពិន្ទុ)
៥. អក្សរ​សាស្ត្រ​​ខ្មែរ រយៈ​ពេល​៩០​នាទី (ពិន្ទុ​ពេញ​ ៧៥​ពិន្ទុ)
៦. ភាសា​បរទេស​ រយៈ​ពេល​៦០​នាទី (ពិន្ទុ​ពេញ​ ៥០​ពិន្ទុ)
៧. គណិតវិទ្យា រយៈ​ពេល​១៥០​​នាទី (ពិន្ទុ​ពេញ​ ១២៥​ពិន្ទុ)
​​* ចំពោះ​មុខ​វិជ្ជា​ជម្រើស ត្រូវ​ជ្រើស​រើស​មួយ​មុខ​វិជ្ជា​ក្នុង​ចំណោម​ ភូមិ​វិទ្យា ប្រវត្តិ​វិទ្យា សីលធម៌​-ពលរដ្ឋ​វិជ្ជា និង​ផែន​ដី​និង​បរិស្ថាន​វិទ្យា​។ ដោយ​ឡែក​មុខ​វិជ្ជា​ភាសា​បរទេស​​ដែល​ជា​វិញ្ញាសា​តាម​ស្ម័គ្រ​ត្រូវ​យក​​ផល​ សង​នៃ​ពិន្ទុ​ដែល​សិស្ស​ធ្វើ​បាន​ដក​នឹង​ ២៥។
​ 

ក្រសួង​អប់​រំ​៖ ពិន្ទុ​​ប្រលង​​​បាក់​ឌុប​ឆ្នាំ​នេះ កំណត់​យក​២៣៧​ជាប់​​ដូច​ឆ្នាំ​មុន

 
​​​​​​***វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម៖

១. ភូមិ​វិទ្យា រយៈ​ពេល​៩០​នាទី (ពិន្ទុ​ពេញ​ ៧៥​ពិន្ទុ)
២. ប្រវត្តិ​វិទ្យា រយៈ​ពេល​៩០​នាទី (ពិន្ទុ​ពេញ​ ៧៥​ពិន្ទុ)
៣. សីលធម៌-ពលរដ្ឋវិជ្ជា រយៈ​ពេល​៩០​នាទី (ពិន្ទុ​ពេញ​ ៧៥​ពិន្ទុ)
៤. មុខ​វិជ្ជា​ជម្រើស រយៈ​ពេល​៦០​នាទី (ពិន្ទុ​ពេញ​ ៥០​ពិន្ទុ)
៥. គណិតវិទ្យា រយៈ​ពេល​៩០​នាទី (ពិន្ទុ​ពេញ​ ៧៥​ពិន្ទុ)
៦. ភាសា​បរទេស​ រយៈ​ពេល​៦០​នាទី (ពិន្ទុ​ពេញ​ ៥០​ពិន្ទុ)
៧. អក្សរសាស្ត្រ​ខ្មែរ​ រយៈ​ពេល​១៥០​​នាទី (ពិន្ទុ​ពេញ​ ១២៥​ពិន្ទុ)
​* ចំពោះ​មុខ​វិជ្ជា​ជម្រើស ត្រូវ​ជ្រើស​រើស​មួយ​មុខ​វិជ្ជា​ក្នុង​ចំណោម​រូប​វិទ្យា​​ គីមី​វិទ្យា ជីវ​​វិទ្យា និង​ផែន​ដី​និង​បរិស្ថាន​វិទ្យា​។ ដោយ​ឡែក​មុខ​វិជ្ជា​ភាសា​បរទេស​​ដែល​ជា​វិញ្ញាសា​តាម​ស្ម័គ្រ​ត្រូវ​យក​​ផល​សង​នៃ​ពិន្ទុ​ដែល​សិស្ស​ធ្វើ​បាន​ដក​នឹង​ ២៥៕

 

ចុចអាន៖  ក្រសួង​​អប់​រំ​ស្នើ​​​សុំ​កង​កម្លាំង​​៥ ទៅ​១០​នាក់ ​រក្សា​សន្តិសុខ​តាម​មណ្ឌល​ប្រលង​បាក់ឌុប

 

អត្ថបទ៖ មាន រតនា​