ពលរដ្ឋថៃគាំទ្ររដ្ឋធម្មនុញ្ញថ្មី ពង្រឹងអំណាចយោធានៅក្នុងឆាកនយោបាយ

លទ្ធផលនៃការស្ទង់មតិថ្មីកាលពីថ្ងៃទី៧ ខែសីហា បានពង្រឹងអំណាចយោធានៅក្នុងឆាកនយោបាយថៃ ។ពលរដ្ឋថៃបាននាំគ្នាទៅបោះឆ្នោត ប្រជាមតិទៅលើរដ្ឋធម្មនុញ្ញថ្មី ដែលរៀបចំឡើងដោយរដ្ឋាភិបាលយោធា កាលពីថ្ងៃទី៧ ខែសីហា ហើយលទ្ធផលដែលរាប់សន្លឹកឆ្នោតបាន៩៤ភាគរយ បង្ហាញឲ្យឃើញថា ពលរដ្ឋដល់ទៅ៦១,៤ភាគរយ បានគាំទ្ររដ្ឋធម្មនុញ្ញថ្មី និង៣៧,៩ភាគរយបានច្រានចោល ។

ពលរដ្ឋថៃគាំទ្ររដ្ឋធម្មនុញ្ញថ្មី ពង្រឹងអំណាចយោធានៅក្នុងឆាកនយោបាយ

ដូច្នេះក្រោយការកាន់អំណាចរយៈពេលជាង២ឆ្នាំកន្លងមករបស់យោធា ពលរដ្ឋថៃបានគាំទ្ររដ្ឋធម្មនុញ្ញថ្មី សម្រាប់រដ្ឋាភិបាលយោធា ប៉ុន្តែតួនាទីរបស់យោធានៅក្នុងឆាកនយោបាយកាន់តែមានឥទ្ធិពលជាងមុនទៅទៀត ។រដ្ឋធម្មនុញ្ញថ្មីបានគាំទ្រសិទ្ធិគ្រប់គ្រងរបស់កម្លាំងយោធាទៅលើរដ្ឋសភា ដែលជាស្ថាប័នបង្កើតច្បាប់ ។ រដ្ឋធម្មនុញ្ញាថ្មី អនុញ្ញាតឲ្យមន្ត្រីយោធាតែងតាំងសមាជិកក្នុងសភា ។ ជាក់ស្តែងរដ្ឋធម្មនុញ្ញថ្មីអនុញ្ញាត យោធាតែងតាំងសមាជិក២៥០ក្នុងសភា ។ ទាំងនោះមានន័យថា ក្រុមអ្នកបង្កើតច្បាបថៃ គឺមានយោធាភាគច្រើនជានិច្ច ដែលជាផលលំបាក់នៅក្នុងការអនុម័តច្បាប់អ្វី មួយនៅពេលដែលយោធាមិនឯកភាពនោះ ដោយសារតែយោធាមានសម្លេងភាគច្រើនក្នុងសភា។តាមលទ្ធផលខាងលើ នឹងជាការបើកផ្លូវសម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយនេះ ។ រដ្ឋាភិបាលស៊ីវិលក្រោយៗនេះស្ថិតនៅក្រោមអត្ថិពលរបស់យោធាជានិច្ចមិនអាចធ្វើអ្វីតាម ការចង់បានរបស់រដ្ឋាភីបាលនោះឡើយ។កន្លងមក គណបក្សភឿថៃរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនបានច្រាន់ចោលរដ្ឋធម្មនុញ្ញខាងលើ ។ ប៉ុន្តែរដ្ឋាភិបាលយោធា របស់លោកប្រាយុទ្ធ ចាន់អូចារ្យ បានហាមប្រាមគ្រប់គណបក្សនយោបាយបាយចេញមុខប្រឆាំងនឹងរដ្ឋធម្មនុញ្ញនោះ ៕ ម៉ែវ សាធី

ប្រភព ៖ nokorwatnews

 

  • ពលរដ្ឋថៃគាំទ្ររដ្ឋធម្មនុញ្ញថ្មី ពង្រឹងអំណាចយោធានៅក្នុងឆាកនយោបាយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: