ម៉ា​រី​អូ ម៉ូ​រឺ ចេញមុខ​និយាយ​ពាក់ព័ន្ធ​រវាង​ប្រទេស​ហ្វីលីពីន និង ថៃ​

6 Videos


ថ្មីៗនេះ តារាសម្ដែងដ៏ល្បីឈ្មោះ និង ជាអគ្គរាជទូតសុឆន្ទៈទេសចរណ៍ថ្មីម្នាក់របស់ប្រទេសថៃលោក ម៉ារីអូ ម៉ូរឺ (Mario Maurer)បានបង្ហាញអារម្មណ៍ដ៏រីករាយរបស់ខ្លួនពេលបានជួបជាមួយក្រុមអ្នកគាំទ្រក្នុងប្រទេសហ្វីលីពីន និង បានអញ្ជើញអ្នកគាំទ្រទាំងនោះឲ្យទៅកម្សាន្តលើទឹកដីប្រទេសថៃដែលជាទឹកដីកំណើតរបស់លោកថែមទៀតផង ។

ម៉ា​រី​អូ ម៉ូ​រឺ ចេញមុខ​និយាយ​ពាក់ព័ន្ធ​រវាង​ប្រទេស​ហ្វីលីពីន និង ថៃ​

លោក ម៉ារីអូ ម៉ូរឺ បាននិយាយទៅកាន់អ្នកគាំទ្រហ្វីលីពីនទាំងនោះថា ប្រទេសថៃគឺជាកន្លែងមួយដែលពោពេញទៅដោយតំបន់ស្អាតៗ ។ លោកថែមទាំងបានណែនាំទៅកាន់អ្នកគាំទ្រហ្វីលីពីនទាំងនោះទៀតថា «អ្នកទាំងអស់គ្នាគួរតែទៅកម្សាន្តនៅទីក្រុងបាងកក ព្រោះទីនោះគឺសម្បូរទៅដោយកន្លែងល្អៗ និង គួរឲ្យចាប់អារម្មណ៍ដូចជា ប្រាសាទបុរាណ ចំណីអាហារប្លែកៗ និង ប្រជាជន ជាដើម ។ បើសិនជាយើងមានពេលច្រើនយើងអាចទៅកម្សាន្តនៅឈៀងម៉ៃ ព្រោះកន្លែងនោះសម្បូរដំរី និង ធម្មជាតិដ៏ស្រស់ត្រកាល ហើយបើសិនជាយើងចង់ទៅលេងសមុទ្រ យើងគួរតែទៅលេងនៅឆ្នេរប៉ាតាយ៉ា (Pattya)…»

ម៉ា​រី​អូ ម៉ូ​រឺ ចេញមុខ​និយាយ​ពាក់ព័ន្ធ​រវាង​ប្រទេស​ហ្វីលីពីន និង ថៃ​

សរុបមកក្នុងនាមជាអគ្គរាជទូតសុឆន្ទៈទេសចរណ៍របស់ប្រទេសថៃ លោក ម៉ារីអូ ម៉ូរឺ បានប្រើឱកាសនោះដើម្បីទាក់ទាញចំណាប់អារម្មណ៍ក្រុមអ្នកគាំទ្ររបស់លោកក្នុងប្រទេសហ្វីលីពីន ឲ្យងាកមកចាប់អារម្មណ៍ជាមួយវិស័យទេសចរណ៍ក្នុងប្រទេសថៃ ដោយលោកបានបញ្ជាក់ថា ប្រទេសថៃគឺជាប្រទេសមួយដែលមានភ្ញៀវទេសចរចូលទៅកម្សាន្តច្រើនជាងគេបំផុតក្នុងតំបន់អាស៊ី ។

ម៉ា​រី​អូ ម៉ូ​រឺ ចេញមុខ​និយាយ​ពាក់ព័ន្ធ​រវាង​ប្រទេស​ហ្វីលីពីន និង ថៃ​

គួរបញ្ជាក់ដែរថា លោក ម៉ារីអូ ម៉ូរឺ បានបញ្ចប់ដំណើរទស្សនកិច្ចក្នុងនាមជាអគ្គរាជទូតសុឆន្ទៈទេសចរណ៍របស់ប្រទេសថៃ ចំនួន ៣ ប្រទេសរួចមកហើយគឺក្នុងនោះមានដូចជា ប្រទេសវៀតណា ទីក្រុងហូ ជីម៉ិញ ប្រទេសចិន ទីក្រុងក្វាងចូវ និង ប្រទេសហ្វីលីពីន ទីក្រុងម៉ានីល ៕ (ប្រភព៖ entertainment.inquirer) កុសល

ម៉ា​រី​អូ ម៉ូ​រឺ ចេញមុខ​និយាយ​ពាក់ព័ន្ធ​រវាង​ប្រទេស​ហ្វីលីពីន និង ថៃ​