ភស្តុតាងជាច្រើន ដែលអាចបង្ហាញថា Suzy នាងពិតជាស្រស់ស្អាត ពីធម្មជាតិ ១០០% យ៉ាងពិតប្រាកដមែន!

កូរ៉េខាងត្បូង៖ ឆ្លើយតបទៅនឹង ការចោទប្រកាន់ជាច្រើនលើកច្រើនសារ ដែលថា Suzy សមាជិកក្រុម Miss A ធ្លាប់បានធ្វើការវះកាត់កែសម្ផស្សជាច្រើនដង ហើយថែមទាំងថា នាងបាននិយាយកុហកលាក់បាំងអំពីរឿងកែសម្ផស្សនេះ ដើម្បីទាក់ទាញប្រជាប្រិយភាព ថាខ្លួនជានារីដែលមានសម្រស់ស្រស់ស្អាតបំផុត បែបធម្មជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង។

មិនថាយ៉ាងណា ទាក់ទងទៅនឹងពាក្យចោទប្រកាន់មិនពិតអស់ទាំងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាង Suzy ព្យាយាមរកភស្តុតាងជាច្រើន ដែលអាចបង្ហាញយ៉ាងច្បាស់មិនអាចប្រកែកបាន ថាសម្រស់របស់នាងគឺពិតជាស្រស់ស្អាត ពីធម្មជាតិនិងមិនបានកែច្នៃអ្វី ដូចជាពាក្យចោទប្រកាន់ របស់ក្រុមអ្នកស្អប់(Hater)អ្វីបន្តិចឡើយ។

គួរឲ្យដឹងថា ភស្តុតាងដែលអ្នកគាំទ្រយកមកអះអាងនោះ មានដូចជា រូបថតចាស់ៗកាលពីនាងនៅក្មេង និងរូបថតកាតសិស្សជាដើម ដែលយើងអាចសង្កេតឃើញថា រូបថតពីមុន និងរូបថតនាពេលបច្ចុប្បន្នរបស់នាង គឺគ្មានអ្វីផ្លាស់ប្តូវអ្វីបន្តិចសោះឡើយ ទាំងភ្នែក ច្រមុះ មាត់ គឺមានសភាពដូចដើម ដូចកាលពីនាងនៅក្មេង បេះបិទ។ អាស្រ័យលើរូបទាំងនេះហើយ គឺអាចសបញ្ជាក់បានថា នាង Suzy ពិតជាមានសម្រស់ស្រស់ស្អាតពីធម្មជាតិ១០០ភាគរយ យ៉ាងពិតប្រាកដមែន និងមិនបានវះកាត់កែច្នៃ ឆ្លងកាត់មុខកាំបិតអ្វីទាំងអស់៕

ដូចនេះ កុំឲ្យខាតពេលយូរទស្សនារូបខាងក្រោមទាំងអស់គ្នា៖  

ប្រភព៖ Allkpop

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរ សមាជិកក្រុម Miss A កញ្ញា Suzy ត្រូវបានគេអញ្ចើញឲ្យចូលរួម ក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងហុងកុង គឺកម្មវិធីសម្ពោធអបអររូបចម្លាក់ក្រមួន របស់នាងផ្ទាល់ ដែលត្រូវបានគេយករូបក្រមួនរបស់នាង ទុកសម្រាប់ដាក់តាំងនៅក្នុង សារមន្ទីរ។

ផ្ទុយមកវិញ ដោយសារតែមានព្យុះទីហ្វុងបក់បោកមក រារាំងការធ្វើដំណើររបស់នាង ទើបធ្វើឲ្យនាងអាកខានមិនអាចចាកចេញ ទៅហុងកុង ដើម្បីចូលរួមប្រារព្ធពិធីអបអរនោះបានទៅវិញ។

គួរឲ្យដឹងថា Suzy គឺជាតារា Kpop ស្រីដំបូងគេបង្អស់ ដែលមានរូបក្រមួនផ្ទាល់របស់នាង គឺត្រូវបានធ្វើឡើងដោយសារមន្ទីររូបចម្លាក់ក្រមួន ដ៏ល្បីឈ្មោះបំផុតនៅលើពិភពលោក ដែលមានឈ្មោះថា Madame Tussauds។ សារមន្ទីរមួយនេះ គឺសាងសង់រូបចម្លាក់ក្រមួន សម្រាប់តែមនុស្សល្បីៗ លំដាប់ពិភពលោកតែប៉ុណ្ណោះ។

មិនថាយ៉ាងណា បើទោះបីជា Suzy អាក់ខានមិនបានចូលរួម នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះយ៉ាងណាក្តី ប៉ុន្តែក៏នៅមានអ្នកគាំទ្រ និងទស្សនិកជនជាច្រើននៅរងចាំអបអរសាទរ ចំពោះមោទនភាពដ៏ធំធេងរបស់នាងផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload