ខណៈ​នេះ កំពុង​បើក​ប្រតិបត្តិការ​ក្តៅ​នៅ​ខណ្ឌដូនពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ​ម៉ោង​៤ និង​១០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ដឹកនាំ​ដោយ​លោក​គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​បើក​ប្រតប​ត្តិ​ការ​ក្តៅចុះ​ឆែកឆេរ​ខារ៉ាអូខេ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​ឆែកឆេរ​តាម​ទីតាំង​ខារ៉ាអូខេ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៨​នេះ​កំពុង​ប្រតិបត្តិការ​នៅឡើយ​ក្នុង​គោលបំណង​ឆែកឆេរ​រក​មើល​ថា​ តើ​ខារ៉ា​អូខេ​​ណាខ្លះ​មាន​បង្កប់​ទីតាំង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ។ រហូត​មក​ទល់​នេះ​គេ​មិន​ទាន់​ដឹង​តើ​អាច​រក​ឃើញ​អ្វីខ្លះ​នៅឡើយ​ទេ ។