Mourinho៖ “Pogba អាច​ក្លាយ​ជា​ Scholes, Lampard ឬ​ Gerrard ​ថ្មី”

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Manchester United ​ជឿ​ថា​ខ្សែ​បម្រើ​ថ្មី​ Paul Pogba ​ដែល​បិសាច​ក្រហម​ ​ទិញ​ពី​ Juventus ​​តម្លៃ​បំបែក​កំណត់ត្រា​លើ​ពិភពលោក​ ១១០​លាន​ផោន​ (១៤៣,៦​លាន​ដុល្លារ) ​នឹង​ក្លាយ​ជា​តារា​ឆ្នើម​នៅ​ Premier League ដូច​ជា​​វីរបុរស​​ក្រុម​ Man Utd ខ្សែ​បម្រើ​ Paul Scholes, ​Frank Lampard ​វីរបុរស​ក្រុម​ Chelsea ​និង​ Steven Gerrard វីរបុរស​ក្រុម​ Liverpool។

 

Mourinho៖ “Pogba អាច​ក្លាយ​ជា​ Scholes, Lampard ឬ​ Gerrard ​ថ្មី”

ខ្សែ​បម្រើ​ជម្រើសជាតិ​បារាំង Paul Pogba

 

ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​វ័យ​​២៣​ឆ្នាំ​ Pogba បាន​ឈាន​ដល់​ដំណាក់​កាល​ពិនិត្យ​សុខភាព​​នៅ​កីឡដ្ឋាន​ Old Trafford ហើយ​ ដោយ​រង់ចាំ​តែ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ។ សម្រាប់​​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ ជឿ​ថា​តារា​ឆ្នើម​វ័យ​ក្មេង​រូប​នេះ​ នឹង​មាន​សមត្ថភាព​មិន​ចាញ់ Scholes, Lampard ឬ Gerrard ឡើយ។

 

Mourinho៖ “Pogba អាច​ក្លាយ​ជា​ Scholes, Lampard ឬ​ Gerrard ​ថ្មី”

វីរបុរស​​ក្រុម​ Man Utd ខ្សែ​បម្រើ​ Paul Scholes

 

Mourinho៖ “Pogba អាច​ក្លាយ​ជា​ Scholes, Lampard ឬ​ Gerrard ​ថ្មី”

Steven Gerrard (ឆ្វេង) និង​ ​Frank Lampard

 

Mourinho ​បាន​ប្រាប់​ដល់​ BT Sport ថា៖ “យើង​មាន​ខ្សែ​បម្រើ​តំណែង​លេខ​​១០​ហើយ ​ប៉ុន្តែ​អ្វី​ដែល​យើង​មិន​មាន​គឺ ខ្ញុំ​ហៅ​ថា​ខ្សែ​បម្រើ​ទី​២ (បម្រើ​ការពារ)…ជា​កីឡាករ​ម្នាក់​ដែល​​ខ្លាំង​គ្រប់​គ្រាន់​ កម្លាំង​ខ្លាំង​ ការពារ​បាន​ល្អ ​​ហើយ​ក៏​ចេះ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ចូល​ទី​​ផង​ដែរ”។

 

Mourinho៖ “Pogba អាច​ក្លាយ​ជា​ Scholes, Lampard ឬ​ Gerrard ​ថ្មី”

Jose Mourinho

 

នៅ​ពេល​សួរ​សំនួរ​ប្រៀប​ Pogba ទៅ​​កីឡាករ​ល្អៗ​នៅ​ Premier League អ្នកចាត់ការ​វ័យ​៥៣​ឆ្នាំ​ បញ្ជាក់​​ថា៖ “Lampard, Scholes, Gerrard ​ពួកគេ​ជា​ខ្សែ​បម្រើ​ទី​២ ​ដែល​ពេល​ខ្លះ​ស៊ុត​ចូល​ច្រើន​ជាង​ខ្សែ​បម្រើ​តំណែង​លេខ​​១០​ទៀត ប៉ុន្តែ​ពួកគេ​ការពារ​បាន​ល្អ​ដូច​តំណែង​លេខ​៦។ កីឡាករ​ប្រភេទ​នេះ​ មិន​ងាយ​ស្វែង​រក​ទេ។ ពួកគេ​​ជា​កីឡាករ​ដ៏​អស្ចារ្យ”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail