ព្យុងយ៉ាង​ចោទ​អាមេរិក​ថា ចង់​វាយប្រហារ​នុយក្លេអ៊ែរ​មក​លើ​ខ្លួន

ទីក្រុងព្យុងយ៉ាងធ្វើការចោទប្រកាន់រដ្ឋាភិបាលទីក្រុង Washington ថា បានចល័តកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន មកក្បែរដែនដីកូរ៉េខាងជើង ដែលអាចអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ធ្វើការវាយប្រហារជាមុន តាមរយៈការបញ្ចេញយន្តហោះល្បឿនលឿន របស់កងកម្លាំងទ័ពអាកាសប្រចាំនៅតំបន់ប៉ាស៊ីហ្វិក និងវត្តមាននៃយន្តហោះ B-1B ដែលអាចហោះក្នុងរយៈកម្ពស់ទាប ទៅកាន់កោះ Guam ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំនេះ ។

ព្យុងយ៉ាង​ចោទ​អាមេរិក​ថា ចង់​វាយប្រហារ​នុយក្លេអ៊ែរ​មក​លើ​ខ្លួន

ជាមួយនឹងការស្ដីបន្ទោសលើអាមេរិក ដោយចល័តសម្ភារៈធ្វើសង្គ្រាមនុយក្លេអ៊ែរនេះ ព្យុងយ៉ាងបានព្រមានអាមេរិកថា បានធ្វើឲ្យស្ថានការណ៍នៃការប្រឈមមុខគ្នាក្នុងតំបន់ កាន់តែតានតឹងទៅៗ ហើយអាចផ្ទុះផ្ដើមឲ្យមានសង្គ្រាមនុយក្លេអ៊ែរ ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បានព្រមានដល់គូបដិបក្ខដែរថា ព្យុងយ៉ាងអាចនឹងធ្វើការតបតយ៉ាងសាហាវទៅវិញ ដោយបង្កើតឲ្យមានអណ្ដាតភ្លើងឯនាយសមុទ្រ “sea of flames” ។ សូមបញ្ជាក់ថា ចំនួនយន្តហោះ B-1B ដែលត្រូវបានបញ្ជូនទៅកាន់កោះ Guam នោះ មិនត្រូវបានគេបញ្ជាក់ឲ្យដឹងទេ តែវត្តមានរបស់ B-1B នេះ គឺធ្វើឡើងដើម្បីជំនួសយន្តហោះ B-52 ដែលមានបេសកកម្មនៅទីនោះ ។

B-1B ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលអាចបើកបានក្នុងល្បឿន១៤៤៨គីឡូម៉ែត្រក្នុងមួយម៉ោង ដោយការបញ្ជូនទៅនៃយន្តហោះប្រភេទនេះទៅកាន់កោះ Guam គឺធ្វើឡើងដោយមានកងទ័ពអាកាសចំនួន៣០០នាក់ ទៅជាមួយផងដែរ ៕
ព្យុងយ៉ាង​ចោទ​អាមេរិក​ថា ចង់​វាយប្រហារ​នុយក្លេអ៊ែរ​មក​លើ​ខ្លួន

ព្យុងយ៉ាង​ចោទ​អាមេរិក​ថា ចង់​វាយប្រហារ​នុយក្លេអ៊ែរ​មក​លើ​ខ្លួន

ព្យុងយ៉ាង​ចោទ​អាមេរិក​ថា ចង់​វាយប្រហារ​នុយក្លេអ៊ែរ​មក​លើ​ខ្លួន
ប្រែសម្រួល៖ kqube
ប្រភព៖ RT

  • ព្យុងយ៉ាង​ចោទ​អាមេរិក​ថា ចង់​វាយប្រហារ​នុយក្លេអ៊ែរ​មក​លើ​ខ្លួន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:កំសាន្ត
Tags: