បុរសម្នាក់ទាញដុំថ្មគុបដំបូលផ្ទះអ្នកជិតខាង ព្រោះតែខឹងចោទថា ខ្លួនជាអ្នកលក់ថ្នាំញៀន

ខេត្តកណ្តាល៖ បុរសម្នាក់ទាញយកដុំថ្មជាច្រើនដុំគុបប្រហារទៅលើផ្ទះអ្នកជិតខាង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបុរសរូបនេះខឹងទៅនឹងកូនប្រុសម្ចាស់ផ្ទះដើរនិយាយចោទប្រកាន់ថាខ្លួនជាអ្នកលក់គ្រឿងញៀន ។

បុរសម្នាក់ទាញដុំថ្មគុបដំបូលផ្ទះអ្នកជិតខាង ព្រោះតែខឹងចោទថា ខ្លួនជាអ្នកលក់ថ្នាំញៀន

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៧ ខែសីហា ឈ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ។ ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន រួមជាមួយវត្ថុតាងដុំថ្មចំនួន០៩ដុំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានចាប់ខ្លួននោះ ឈ្មោះ ហុក ឆៃរ៉ាក់ ហៅអាឡេវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ។ ចំណែកឯជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ហុង សុខឡេង ភេទស្រី អាយុ៥៤ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើនេះ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុឈ្មោះ សាន នី ហៅអាអំបិល ដែលត្រូវជាកូនប្រុសរបស់ម្ចាស់ផ្ទះខាងលើនេះ បានដើរនិយាយចោទប្រកាន់ជនដៃដល់ប្រាប់គេឯងថា ជនដៃដល់ខាងលើនេះជាអ្នកលក់ថ្នាំញៀននៅក្នុងភូមិ ។ ពាក្យចោទប្រកាន់ដោយមិនមានភស្តុតាងនេះបានធ្វើឲ្យជនដៃដល់កើតក្តីខឹងសម្បាយ៉ាងខ្លាំង ក៏យកដុំថ្មទៅគុបប្រហារលើផ្ទះម្តាយឈ្មោះ សាន នី បណ្តាលឲ្យបែកកញ្ចក់បង្អួច០២វង់ និងធ្លុះជញ្ជាំងសង្ក័សី០៧កន្លែងទៀត ។ ភ្លាមៗនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះទៅអន្តរាគមន៍ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

បុរសម្នាក់ទាញដុំថ្មគុបដំបូលផ្ទះអ្នកជិតខាង ព្រោះតែខឹងចោទថា ខ្លួនជាអ្នកលក់ថ្នាំញៀន

បុរសម្នាក់ទាញដុំថ្មគុបដំបូលផ្ទះអ្នកជិតខាង ព្រោះតែខឹងចោទថា ខ្លួនជាអ្នកលក់ថ្នាំញៀន
ប្រភព៖ Nokorwatnews

  • បុរសម្នាក់ទាញដុំថ្មគុបដំបូលផ្ទះអ្នកជិតខាង ព្រោះតែខឹងចោទថា ខ្លួនជាអ្នកលក់ថ្នាំញៀន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:កំសាន្ត
Tags: