ផុត​ពី​ករណី​គ្រឿងញៀន​ មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ប្រើ​កណ្តាប់ដៃ​ដែក​កម្ចាត់​ពួក​សេដ្ឋី​ជំនួញ​ទុច្ចរិត​ឲ្យ​អស់​

ក្រោយឡើងកាន់តំណែងប្រមាណ២សប្តាហ៍ប៉ុណ្ណោះ លោក Rodrigo Duterte ប្រធានាធិបតីប្រទេសហ្វីលីពីន ធ្លាប់បានប្រកាសអះអាងថា ក្នុងរយៈពេល០៦ខែ បើកម្ចាត់ក្រុមជួញដូរគ្រឿងញៀនមិនអស់ពីក្នុងប្រទេសទេនោះ លោកនឹងចុះចេញពីតំណែងភ្លាម ខណៈទន្ទឹមនឹងការប្រកាសអះអាងនេះ ក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនជាង១០០នាក់ត្រូវបានបាញ់សម្លាប់ ជាង៤ម៉ឺននាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងជាង៦ម៉ឺននាក់បានចេញមកសារភាពនៅចំពោះមុខសមត្ថកិច្ច ក្នុងបទប្រើប្រាស់គ្រឿងញៀន ។

ផុត​ពី​ករណី​គ្រឿងញៀន​ មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ប្រើ​កណ្តាប់ដៃ​ដែក​កម្ចាត់​ពួក​សេដ្ឋី​ជំនួញ​ទុច្ចរិត​ឲ្យ​អស់​

ឥឡូវនេះ ផុតពីរឿងក្រុមជួញដូរគ្រឿងញៀនដែលឋិតក្នុងមុខសញ្ញាកម្ចាត់នោះ លោកប្រធានាធិបតី Rodrigo Duterte បានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលស្តីពីបរិស្ថាននៅទីក្រុង Davao នាដើមខែសីហា ឆ្នាំ២០១៦នេះថា “ខ្ញុំនឹងកម្ចាត់ពួកសេដ្ឋីជំនួញទុច្ចរិត, ខ្ញុំនឹងប្រយុទ្ធជាមួយ និងបំផ្លាញពួកបិសាចឲ្យអស់ពីប្រទេសយើង” ។

ផុត​ពី​ករណី​គ្រឿងញៀន​ មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ប្រើ​កណ្តាប់ដៃ​ដែក​កម្ចាត់​ពួក​សេដ្ឋី​ជំនួញ​ទុច្ចរិត​ឲ្យ​អស់​

ព័ស្តុតាងជាក់ស្តែងពាក់ព័ន្ធនឹងការប្រកាសអះអាងរបស់លោកប្រធានាធិបតីហ្វីលីពីនរូបនេះ គឺលោកប្រធានាធិបតីបានលើកយកករណីសេដ្ឋីជំនួញមានសិទ្ធិអំណាចក្នុងនយោបាយម្នាក់ឈ្មោះ Roberto Ongpin នាយកក្រុមហ៊ុន AIA Capital Inc., ក្រុមហ៊ុន AIA Capital Investment Management Ltd. និងកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនហ្គេមអនឡាញ Philweb Corp. និងក្រុមហ៊ុន Alphaland Corp. ព្រមទាំងមានទ្រព្យសម្បត្តិលំដាប់ពាន់លានដុល្លារអាមេរិក ធ្វើជាគំរូ ។

លោក Roberto Ongpin អាយុ៧៩ឆ្នាំ ជាអ្នកជំនួញលំដាប់មហាសេដ្ឋីនៅប្រទេសហ្វីលីពីន និងអតីតជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នាសម័យគ្រប់គ្រងអំណាចដោយលោក Ferdinand Marcos បានសម្រេចចិត្តលាលែងចេញពីតំណែងគ្រប់គ្រងក្រុមហ៊ុន Philweb Corp. គឺមានរយៈពេលតែ០១ថ្ងៃ បន្ទាប់ពីការប្រកាសអះអាងថា កម្ទេចក្រុមហ៊ុនសេដ្ឋីជំនួញទុច្ចរិត ដោយលោកប្រធានាធិបតី Rodrigo Duterte រួចមក ។

លោក Rodrigo Duterte អាយុ៧១ឆ្នាំ និងជាមេធាវីមួយរូបផង បានចូលកាន់តំណែងជាប្រធានាធិបតីទី១៦របស់ហ្វីលីពីន នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដោយលោកប្រកាសអះអាងថា លោកនឹងកម្ចាត់ក្រុមជួញដូរគ្រឿងញៀន និងអំពើពុករលួយគ្រប់រូបភាពដែលបំផ្លាញសង្គមហ្វីលីពីនឲ្យអស់ក្នុងអាណត្តិនៃការកាន់តំណែងរបស់លោក ៕

ប្រភព ៖ dtn7

  • ផុត​ពី​ករណី​គ្រឿងញៀន​ មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ប្រើ​កណ្តាប់ដៃ​ដែក​កម្ចាត់​ពួក​សេដ្ឋី​ជំនួញ​ទុច្ចរិត​ឲ្យ​អស់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:កំសាន្ត
Tags: