មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​

ដែនសមុទ្រចិនខាងត្បូងដែលមានទំហំផ្ទៃក្រឡាប្រមាណ ៣.៥០០.០០០គីឡូម៉ែត្រក្រឡា បានហ៊ុំព័ទ្ធទៅដោយជម្លោះរវាងប្រទេសចិន និងបណ្តាប្រទេសចំនួនពាក់កណ្តាលនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) រួមមាន ៖ ប្រទេសហ្វីលីពីន-វៀតណាម-ម៉ាឡេស៊ី និងព្រុយណេ (អះអាងថា មានសិទ្ធិកាន់កាប់ត្រួតគ្នាជាមួយចិន) និងប្រទេសឥណ្ឌូនេស៊ី (អះអាងអំពីសិទ្ធិនេសាទរបស់ខ្លួនក្នុងតំបន់ដែនទឹកមានជម្លោះ) ។

មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​

អំឡុងឆ្នាំ២០១៣កន្លងទៅ ប្រទេសហ្វីលីពីនបានលើកយកសំណុំរឿងវិវាទដែនសមុទ្រចិនខាងត្បូងនេះប្តឹងទៅតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (Permanent Court of Arbitration) ទីក្រុងឡាអេ ហើយត្រូវបានតុលាការអន្តរជាតិទីក្រុងឡាអេវិនិច្ឆ័យសេចក្តីសម្រេចឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ។ សេចក្តីសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេនេះ ត្រូវបានភាគីប្រទេសចិនច្រានចោល និងមិនខ្វល់ខ្វាយចូលរួមដឹងឮ និងអនុវត្តឡើយ ហើយនៅតែបន្តសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ព្រមទាំងប្រកាសអំពីគម្រោងប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន បង្កើតតំបន់ការពារដែនអាកាស (ADIZ) នៅដែនសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះថែមទៀត ។

មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​

គេហទំព័រ The Mirror របស់អង់គ្លេស បានផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅឲ្យដឹងថា ក្រុងប៉េកាំងមានគម្រោងសាងសង់មូលដ្ឋានទ័ពដ៏រឹងមាំនៅក្រោមជម្រៅទឹកជាង៣គីឡូម៉ែត្រ យកលំនាំតាមអគារដូចក្នុងរឿង James Bond ដ៏ល្បីនៅសមុទ្រចិនខាងត្បូង ក្រោមការបកស្រាយថា ជាគម្រោងរុករករ៉ែនៅក្រោមបាតសមុទ្រ ។

មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​

អ្នកឯកទេសយោធា និងសន្តិសុខអន្តរជាតិ បានវិភាគ និងបញ្ជាក់ឲ្យដឹងថា តំបន់សមុទ្រចិនខាងត្បូងមានជម្រៅទឹករាប់ពាន់ម៉ែត្រ និងមានរូងភ្នំជ្រៅនៅបាតសមុទ្រ ធ្វើឲ្យចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការកសាងមូលដ្ឋានទ័ពក្រោមបាតសមុទ្រ ដោយងាយស្រួលដល់ការលាក់ខ្លួនរបស់នាវាមុជទឹក ដើម្បីគេចផុតពីការចាប់បានរបស់ប្រព័ន្ធរ៉ាដាផ្សេងៗ ។ ទំនើបកម្មនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូរបស់ចិន ក្នុងដែននាវាមុជទឹកលាក់ខ្លួន គឺអាចឲ្យកាំជ្រួចមីស៊ីលរបស់ចិនបាញ់ចេញពីនាវាមុជទឹកទៅដល់ទឹកដីមហាអំណាចអាមេរិកបានយ៉ាងងាយ គេចផុតពីប្រព័ន្ធត្រួតពិនិត្យរបស់អាមេរិកនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ។

របាយការណ៍ Defence White Paper របស់ជប៉ុន ដែលកំពុងមានជម្លោះជាមួយចិននៅតំបន់សមុទ្រចិនខាងកើត ចេញផ្សាយកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ បានសម្តែងនូវការព្រួយបារម្ភចំពោះអំពើក្រអឺតក្រទមរបស់ចិន ដែលមិនគោរពច្បាប់អន្តរជាតិ និងមិនចូលរួមអនុវត្តសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ហើយបែរជាបន្តនូវយុទ្ធសាស្ត្ររបស់ខ្លួននៅដែនសមុទ្រចិនខាងត្បូងយ៉ាងគឃ្លើន ។

ក្រៅអំពីអត្ថប្រយោជន៍ខាងផ្នែកជលផល (នេសាទ) គឺដែនសមុទ្រចិនខាងត្បូង បាននាំមកនូវចំណូលពាណិជ្ជកម្មអន្តរជាតិដល់ទៅជាង៥ទ្រីលានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ។ លើសពីនេះ សមុទ្រចិនខាងត្បូងនៅមានធនធានរ៉ែប្រេងកាត និងឧស្ម័នមហាសាលថែមទៀតផង ។

សរុបសេចក្តីមក អ្នកវិភាគភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងយោធាអន្តរជាតិ បានលើកឡើងថា ប្រសិនបើចិនច្បាមបានដែនសមុទ្រចិនខាងត្បូងយកមកធ្វើជាយុទ្ធសាស្ត្រយោធា និងពាណិជ្ជកម្មផ្តាច់មុខរបស់ខ្លួននោះ គឺមហិច្ឆតារបស់ចិនដែលចង់គ្រងតំណែងមហាអំណាចពិភពលោក នឹងបានសម្រេចនៅពេលអនាគតខាងមុខ ៕

មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​ មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​

ប្រភព ៖ dtn7

  • មហិច្ឆតា​ចិន​ចង់​គ្រង​តំណែង​មហាអំណាច​ពិភពលោក​ តាម​រយៈ​ការ​ច្បាម​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ជា​យុទ្ធសាស្ត្រ​យោធា​ និង​ពាណិជ្ជកម្ម​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: