BREAKING NEWS: ប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta គាំងមិនដំណើរការ នៅទូទាំងពិភពលោក

(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានប្រកាសឲ្យដឹងថា ប្រព័ន្ធដំណើរការ (Systems) របស់ក្រុមហ៊ុនត្រូវបានជាប់គាំងដោយសារតែដាច់ប្រព័ន្ធអគ្គិសនី (ដាច់ភ្លើង) ហើយនៅពេលនេះក្រុមហ៊ុនកំពុងតែធ្វើការជួសជុល ខណៈជើងហោះហើរទាំងអស់ត្រូវបានផ្អាកបណ្ដោះអាសន្នទាំងស្រុងនៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅមុននេះបន្តិច។

ក្រុមហ៊ុន Delta បានឆ្លើយតបទៅកាន់អតិថិជនរបស់ខ្លួន តាមរយៈបណ្ដាញសង្គម Twitter ថា ប្រព័ន្ធដំណើរការ (Systems) របស់ក្រុមហ៊ុននៅជុំវិញពិភពលោកត្រូវបានជាប់គាំង។ អ្នកនាំពាក្យរបស់ Delta បានបញ្ជាក់ថា នៅពេលនេះប្រព័ន្ធ Systems នៅជុំវិញពិភពលោកគឺមិនដំណើរការ ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតឡើយ៕
BREAKING NEWS: ប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta គាំងមិនដំណើរការ នៅទូទាំងពិភពលោក

BREAKING NEWS: ប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta គាំងមិនដំណើរការ នៅទូទាំងពិភពលោក
ប្រភព៖ Fresh News

  • BREAKING NEWS: ប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta គាំងមិនដំណើរការ នៅទូទាំងពិភពលោក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: