ប្រជាជន​ ថៃ​ ភាគច្រើន​គាំទ្រ​ប្រជាមតិ​ដែល​ផ្ដល់​អំណាច​កាន់តែ​ច្រើន​ដល់​របប​យោធា​

ប្រជាជន​ ថៃ​ ភាគច្រើន​គាំទ្រ​ប្រជាមតិ​ដែល​ផ្ដល់​អំណាច​កាន់តែ​ច្រើន​ដល់​របប​យោធា​

តាមរយៈសន្លឹកឆ្នោត ៩៤% ដែលរាប់រួច លទ្ធផលបង្ហាញថា ប្រជាជនទូទាំងប្រទេស ភាគច្រើនគាំទ្ររដ្ឋធម្មនុញ្ញដែលស្នើឡើងដោយរបបយោធា ដែលបានធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០១៤ ។ លទ្ធផលដំបូងបានមកពីដោយគណៈកម្មការបោះឆ្នោតបង្ហាញថា ៦១.៤ ភាគរយ បានបោះឆ្នោតគាំទ្រទៅលើពង្រាងរដ្ឋធម្មនុញ្ញ ៣៧.៩% បោះឆ្នោតជំទាស់ ប៉ុន្តែលទ្ធផលទាំងស្រុងនឹងប្រកាសនៅថ្ងៃពុធ ។

លទ្ធផលនៃការធ្វើប្រជាមតិទៅលើ ប្រជាជន ថៃ ៥០ លាននាក់ មានន័យថា រដ្ឋសភា និងសមាជិកព្រឹទ្ធសភា របស់ប្រទេស ថៃ នឹងរួមគ្នាជ្រើសរើសនាយករដ្ឋមន្ត្រីមួយរូប ចំណែកកងទ័ពទទួលបានអាសនបម្រុងនៅព្រឹទ្ធសភា ។

ការគាំទ្រទៅលើពង្រាងរដ្ឋធម្មនុញ្ញថ្មីនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលយោធារក្សាអំណាចគ្រប់គ្រងប្រទេសរយៈពេលច្រើនឆ្នាំទៅមុខទៀត ហើយផ្ដល់អំណាចដល់រដ្ឋាភិបាលយោធាឲ្យធ្វើការតែងតាំងមន្ត្រីដោយមិនចាំបាច់ធ្វើការបោះឆ្នោតនាយករដ្ឋមន្ត្រីមានអំណាចប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយមិនចាំបាច់មានការសម្រេចពីសភាតំណាងរាស្ត្រតទៅទៀតឡើយ ។

អ្នកបោះឆ្នោតមួយចំនួនយល់ឃើញថា របបយោធាបានដណ្ដើមអំណាចជាច្រើនលើកក្នុងប្រទេស ថៃ ប៉ុន្តែពួកគេមិនធ្លាប់ព្យាយាមដោះស្រាយបញ្ហារបស់ប្រទេសជាតិឡើយ ប៉ុន្តែពេលនេះប្រជាជនចង់ឲ្យរបបយោធាដែលបានធ្វើរដ្ឋប្រហារ ប្រឹងប្រែងដើម្បីបញ្ចប់បញ្ហានៅក្នុងប្រទេស ។

ចំណែករដ្ឋាភិបាលយោធារបស់លោក ប្រាយុទ្ធ ចាន់អ៊ូចា បញ្ជាក់ថា រដ្ឋធម្មនុញ្ញថ្មីនេះ ត្រូវបានតាក់តែងឡើងដើម្បីដោះស្រាយវិបត្តិដែលកើតឡើងរយៈជាង១០ឆ្នាំកន្លងទៅនេះ តាមរយៈដំណោះស្រាយនយោបាយ ជាបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងបានធ្វើឲ្យនុស្សស្លាប់ជាច្រើននាក់ ។ ទោះយ៉ាងណា គណបក្សនយោបាយភាគច្រើនក្នុងប្រទេស ថៃ និងអ្នករិះគន់និយាយថា រដ្ឋធម្មនុញ្ញនោះ នឹងបង្កើនអំណាចដល់យោធា ។

ប្រភព៖ kqube

  • ប្រជាជន​ ថៃ​ ភាគច្រើន​គាំទ្រ​ប្រជាមតិ​ដែល​ផ្ដល់​អំណាច​កាន់តែ​ច្រើន​ដល់​របប​យោធា​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:កំសាន្ត
Tags: