​បេក្ខជន​ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ​មាន​ចំនួន​ជាង​១៥​ម៉ឺន​នាក់​​​

​បេក្ខជន​ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ​មាន​ចំនួន​ជាង​១៥​ម៉ឺន​នាក់​​​
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់ ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០១៦នេះ បេក្ខជនមានចំនួនជាង១៥ម៉ឺននាក់ (១៥៤.៥៤២នាក់) មានមណ្ឌលប្រឡងចំនួន ១៦៣០មណ្ឌល ទូទាំងប្រទេស ហើយការប្រឡងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៨ នឹងត្រូវបញ្ចប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ស្អែកនេះ។

មុខវិជ្ជាប្រឡងមានចំនួន១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមាន ១.តែងសេចក្ដី ២.គីមីវិទ្យា ៣.ផែនដី និងបរិស្ថានវិទ្យា ៤.រូបវិទ្យា ៥.ភូមិវិទ្យា ៦.សីលធម៌-ពលរដ្ឋវិជ្ជា ៧.គណិតវិទ្យា ៨.ការសរសេរតាមអាន ៩.ជីវវិទ្យា ១០.ប្រវត្តិវិទ្យា និង១១.ភាសាបរទេស ។
ក្នុងនោះដែរគេសង្កេតឃើញថា មានបេក្ខជនមួយចំនួនតូចមានសុខភាពមិនសូវជាល្អប៉ុន្មាន តែទោះបីជាយ៉ាង ណាក៏ដោយក្រសួងបានបញ្ជាក់ថា សម្រាប់ការប្រឡងក្នុងថ្ងៃទី០១ នេះ មានសណ្ដាប់ធ្នាប់ និងប្រកបដោយភាពរលូន មិនឃើញមានបាតុភាពអវិជ្ជមានណាមួយកើតឡើងនោះឡើយ។

គួរបញ្ជាក់ដែរថា ចំពោះការប្រឡងសញ្ញាប័ត្រមធ្យមបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ ក្រសួងបានបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថាន មធ្យមសិក្សានីមួយៗ រៀបចំការប្រឡង ចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ៕
​បេក្ខជន​ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ​មាន​ចំនួន​ជាង​១៥​ម៉ឺន​នាក់​​​
ប្រភព៖ kqube

  • ​បេក្ខជន​ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ​មាន​ចំនួន​ជាង​១៥​ម៉ឺន​នាក់​​​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: