ISIS​ កាន់​តែ​ដុន​ដាប​ដល់​ថ្នាក់​ជិត​រលំរលាយ​ ពេលនេះ​កើត​សត្រូវ​ ២​ បន្ថែម​ទៀត​

ISIS​ កាន់​តែ​ដុន​ដាប​ដល់​ថ្នាក់​ជិត​រលំរលាយ​ ពេលនេះ​កើត​សត្រូវ​ ២​ បន្ថែម​ទៀត​
ប្រទេស អ៊ីរ៉ង់ និង ប៉ាគីស្ថាន យល់ស្របគ្នាក្នុងទីក្រុងសហប្រតិបត្តិការប្រឆាំងក្រុមភេរវកម្ម ពិសេសក្រុម ISIS ដែលជាសហប្រតិបត្តិការជិតស្និតមួយ ដែលប្រទេស ឥស្លាមទាំងពីរត្រូវការ ដើម្បីទប់ទល់នឹងការគំរាម បង្កឡើងដោយក្រុមជ្រុលនិយមសំខាន់បំផុតដូចជា ISIS ។

មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានពិភាក្សាអំពីបញ្ហាជាច្រើន ក្រៅពីបញ្ហាភេរវកម្ម ដោយផ្ដោតទៅលើការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS និងកិច្ចការដើម្បីផលប្រយោជន៍ទៅវិញទៅមក ចាប់ពីពាណិជ្ជកម្ម, សហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ រហូតដល់បញ្ហានយោបាយ ក្នុងចំណោមអនុសារណៈយោគយល់គ្នាចំនួន ៦ ។

បច្ចុប្បន្ន ឥទ្ធិពលរបស់ ISIS កាន់តែធ្លាក់ចុះ ក្រោយពីក្រុមនេះបាត់បង់មូលដ្ឋានសំខាន់ៗជាច្រើន ពិសេសក្នុងប្រទេស អុីរ៉ាក់ ដូចជាមូលដ្ឋានទីក្រុង ហ្វាលូចា, ទីគ្រីត និង រ៉ាម៉ាឌី ហើយមិនយូរប៉ុន្មាន នឹងបាត់បង់មូលដ្ឋានធំបំផុតរបស់ខ្លួនគឺ ទីក្រុង មូស៊ុល ក្នុងពេលដែលមូលដ្ឋាននៅ លីប៊ី កំពុងឈានទៅរកការបាត់បង់ ។
ISIS​ កាន់​តែ​ដុន​ដាប​ដល់​ថ្នាក់​ជិត​រលំរលាយ​ ពេលនេះ​កើត​សត្រូវ​ ២​ បន្ថែម​ទៀត​

ប្រែសម្រួល៖ kqube
ប្រភព៖ Middleeastmonitor

  • ISIS​ កាន់​តែ​ដុន​ដាប​ដល់​ថ្នាក់​ជិត​រលំរលាយ​ ពេលនេះ​កើត​សត្រូវ​ ២​ បន្ថែម​ទៀត​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: