តើ ប៊ុត សីហា ប៉ះពាល់​ជាមួយ​អ្នកណា បានជា​បោះពាក្យ​សម្តី​ដល់​ម្លឹ​ង​?​

6 Videos


ទំនងដោយសារតែមានការឈឺចិត្តស្អិតទ្រូងខ្លាំងពេកដល់ថ្នាក់ទ្រាំលេងបានហើយមើលទៅទើបថ្មីៗនេះ ប៊ុត សីហា បានបង្ហោះសារខ្លីមួយដែលមានន័យអង្វរដល់ចិត្តគេកុំឲ្យមើលងាយមនុស្ស ។ ជាមួយនិងរូបថត ប៊ុត សីហា ក៏បានសរសេរសារបង្ហោះនៅក្នុងបណ្តាញទាក់ទងសង្គម ហ្វេសប៊ុករបស់ខ្លួនលោកផ្ទាល់ថា៖ «ជិវិតមួយនេះដើរដល់កន្លែងនេះវាជាមោទនភាពមួយសម្រាប់ខ្លួនខ្ញុំ និង ក្រុមគ្រួសារសូមកុំមើលងាយមនុស្សព្រោះមនុស្សអាចបង្កើតមនុស្សបាន!! ចរិតល្អរឺអាក្រក់គង់ មានថ្ងៃណាមួយគេនឹងដឹង!!មិនបាច់ខំប្រឹងសម្តែងទេ!! អ្នកដើរផ្លូវអ្នកកុំប៉ះពាល់ខ្ញុំ ព្រោះខ្ញុំមិនបានទៅ ប៉ះពាល់ឬរករឿងអ្នកណាទេ!!! »

តើ ប៊ុត សីហា ប៉ះពាល់​ជាមួយ​អ្នកណា បានជា​បោះពាក្យ​សម្តី​ដល់​ម្លឹ​ង​?​

តាមរយៈសារនេះអាចបង្ហាញឲ្យដឹងថាមានអ្នកដែលបានធ្វើឲ្យ ប៊ុត សីហា អាក់អន់ស្រពន់ ចិត្តហើយទើបគេសុខចិត្តទម្លាយចេញនូវសារបែបនេះ ? ។ អ្នកលេងហ្វេសប៊ុកជាច្រើនបានលួងលោម និងលើកទឹកចិត្តឲ្យប៊ុត សីហា ប្រឹងតស៊ូអត់ធ្មត់ដើម្បីភាពជោគជ័យក្នុងជីវិតនាពេលអនាគត ។ ប៊ុត សីហា ដែលកន្លងទៅល្បីថាលាក់មុខប្រពន្ធកូនមិនឲ្យគេដឹងក៏បានបញ្ចេញឲ្យឃើញ មុខកូនស្រីនិងភរិយារបស់ខ្លួនតាមរយៈបណ្តាញទាក់ទងសង្គមហ្វេសប៊ុករួចមកហើយដោយទទួល បានការគាំទ្រច្រើនទៀតផង ។

តើ ប៊ុត សីហា ប៉ះពាល់​ជាមួយ​អ្នកណា បានជា​បោះពាក្យ​សម្តី​ដល់​ម្លឹ​ង​?​

គេចាំបានថាកន្លងទៅ ប៊ុត សីហា ត្រូវបានមហាជនមួយចំនួនកត់សម្គាល់ឃើញថាពីមុន មិនដែលបង្ហាញពីរឿងរូបគេមានប្រពន្ធកូនឡើយពោលគឺគេលាក់លៀមព្រោះខ្លាចបាត់បង់ប្រជាប្រិយភាពខ្លួននៅពេលអ្នកផងដឹងថាមិនមែននៅលីវនោះ។ នៅពេលគេឃើញសកម្មភាពរបស់ ប៊ុត សីហា ដូច្នេះគេក៏បានសរសើរនិងធ្វើការប្រៀបធៀប ថាដូចជាលោក ព្រាប សុវត្ថិ ដែល ទោះមានប្រពន្ធកូន ក៏នៅតែមាន កេរ្តិ៍ឈ្មោះនិងនៅតែល្បីមិន ស្រកស្រុតទៅណាឡើយពោលគឺមានតែគេសរសើរថែមក្នុងនោះគេយល់ថាសំខាន់គឺលើសមត្ថភាពនិងទេពកោសល្យផ្ទាល់ខ្លួនទេដែលធ្វើឲ្យអ្នកល្បីនោះ ៕ ដេវីត

តើ ប៊ុត សីហា ប៉ះពាល់​ជាមួយ​អ្នកណា បានជា​បោះពាក្យ​សម្តី​ដល់​ម្លឹ​ង​?​តើ ប៊ុត សីហា ប៉ះពាល់​ជាមួយ​អ្នកណា បានជា​បោះពាក្យ​សម្តី​ដល់​ម្លឹ​ង​?​តើ ប៊ុត សីហា ប៉ះពាល់​ជាមួយ​អ្នកណា បានជា​បោះពាក្យ​សម្តី​ដល់​ម្លឹ​ង​?​តើ ប៊ុត សីហា ប៉ះពាល់​ជាមួយ​អ្នកណា បានជា​បោះពាក្យ​សម្តី​ដល់​ម្លឹ​ង​?​