«​ខ្ញុំ​ស្រឡា​​ញ់​កូនក្មេង​» ពាក្យ​ដំបូង​របស់លោក Donald Trump ក្នុង​វ័យ ៧០ ឆ្នាំ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​

​ថ្មីៗ​នេះ នៅក្នុង​វេទិការ​សន្ទរកថា​មួយ​របស់​ប្រធាន​គណបក្ស​សាធារណៈរដ្ឋ​លោក Donald Trump បាន​ព្យាយាម​បង្ហាញ​ឲ្យ​ពិភពលោក​បានឃើញ​ថា ខ្លួន​គឺជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ក្មេង​ខ្លាំង​បំផុត ។​

​ស្ថិតក្នុង​ចំណោម​មនុស្ស​រាប់រយ​នាក់ លោក Donald Trump បាន​ខំប្រឹង​និយាយ​ការពារ​ខ្លួន​បន្ទាប់ពី​មាន​ព័ត៌មាន​វាយប្រហារ​កន្លងមក​ថា លោក Donald Trump បាន​បណ្ដេញ​ម្ដាយ និង កូន​(​ក្មេង​តូច​) ពីរ​នាក់​ចេញពី​វេទិការ​ឃោសនា​កាលពី​អាទិត្យ​មុន​ដោយសារ​ក្មេង​ម្នាក់​នោះ​យំ​ក្នុងកំឡុងពេល​ដែល​លោក​កំពុងនិយាយ ។ ក្នុង​វេទិការ​សន្ទរកថា​ដែល​បាន​រៀបចំឡើង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ លោក Donald Trump បាន​បកស្រាយ​ថា «…​ខ្ញុំ​មិនបាន​បណ្ដេញ​ម្ដាយ និង កូន​ដ៏​គួរ​ឲ្យ​ស្រឡាញ់​បែបនេះ​ចេញពី​វេទិការ​ឃោសនា​ទេ ជឿ​ខ្ញុំ​ទៅ ខ្ញុំ​ស្រឡាញ់​ក្មេង​ខ្លាំងណាស់​…» ។

13882151_1345050345520304_8126164717588294700_n

នៅក្នុង​ការបកស្រាយរ​ប​ស់លោក Donald Trump នេះដែរ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​នៅក្នុង​ឱកាស​នោះ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​បន្ទាប់ពី​បាន​ស្ដាប់​លោក​និយាយថា លោក​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ក្មេង​ខ្លាំង​បំផុត ព្រោះ​កន្លងមក​ពាក្យ​នេះ​លោក Donald Trump មិនដែល​លើក​មក​និយាយ​ជា​សាធារណៈ​ឡើយ ដោយ​អាច​និយាយបានថា នេះ​គឺជា​ពាក្យ​ដំបូង​របស់លោក Donald Trump សម្រាប់​ជាង​ពាក់កណ្ដាល​នៃ​ឆាកជីវិត​នយោបាយ​រប​ស់គា​ត់ ។

​គួរ​រំ​ឭក​ដែរ​ថា មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា លោក Donald Trump បាន​បណ្ដេញ​ម្ដាយកូន​ពីរ​នាក់​ចេញពី​វេទិការ​ឃោសនា​មួយ​ដែល​បាន​រៀបចំឡើង​នៅក្នុង ទីក្រុង Ashburn រដ្ឋ Virginia កាលពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន ដោយសារតែ​ក្មេង​ម្នាក់​នោះ​យំ ប៉ុន្តែ​ក្រោយមក​លោក Donald Trump បាន​បកស្រាយ​ថា នេះ​គ្រាន់តែ​ជាការ​កំប្លែង​របស់គាត់​តែប៉ុណ្ណោះ។ មនុស្ស​គ្រប់គ្នា​សើច​ពេលដែល​ឮ​លោក​និយាយថា «​ក្មេង​ដ៏​ស្រស់ស្អាត​យំ​ដូចនេះ​មានន័យថា​គេ​មិន​ជឿ​ខ្ញុំ​ឡើយ ដូចនេះ​គួរតែ​អ្នក​ម្ដាយ​នាំ​គេ​ចេញទៅ​ក្រៅ​ចុះ​» ៕ យុទ្ធ  (រក្សាសិទ្ធ)