វីដេអូ​ដ៏​ស្រាវ​សាច់​បំផុត​បង្ហាញ​ពី​គ្រោះថ្នាក់​បាក់ជើង​របស់​កីឡាករ​កាយសម្ព័ន្ធ​ម្នាក់​ក្នុង​ព្រឹត្តិ​ការប្រកួត​កីឡា «Rio Olympics 2016‬»

​ថ្មីៗ​នេះ​មាន​ហេតុការណ៍​អាក្រក់​មួយ​បាន​កើតឡើង​ក្នុងកំឡុងពេល​ប្រកួត​កីឡា «Rio Olympics 2016‬» ដោយមាន​កីឡាករ​កាយសម្ព័ន្ធ​ជនជាតិ​បារាំង​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​បាក់ជើង ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កីឡាករ​រងគ្រោះ​ខាងលើ​មាន​អាយុ ២៦ ឆ្នាំ ជា​អតីត​ម្ចាស់​មេដាយមាស​កីឡា​កាយសម្ព័ន្ធ​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប​កាលពី​ឆ្នាំ ២០១៣ ។ នៅក្នុង​វគ្គ​ជម្រុះ​នៃ​វិញ្ញាសារ​លោត​ក្នុង​លំហ (Vault) កីឡាករ​ជនជាតិ​បារាំង​រូបនេះ​បាន​ភ្នា​ត់​ស្នៀត និង ជួប​គ្រោះថ្នាក់​បាក់ជើង​ដ៏​ស្រាវ​សាច់​បំផុត​ដែល​មិន​ធ្លាប់​ជួប​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា Olympics ឡើយ ។ ប្រធាន​ក្រុម​ជម្រើសជាតិ​កីឡា​កាយសម្ព័ន្ធ «Corrine Moustard-Callon» របស់​ប្រទេស​បារាំង​ម្នាក់​បាន​និយាយ​ឲ្យ​ដឹងថា ក្នុងកំឡុងពេល​នេះ​កីឡាករ​រងគ្រោះ​ដែល​មិនទាន់បាន​បង្ហាញ​ឈ្មោះ​ខាងលើនេះ​កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ហើយ​ជើង​របស់គេ​ម្ខាង​ត្រូវបាន​បាក់ ១០០ ភាគរយ​ហើយ ៕ (Mirror) យុទ្ធ