យុទ្ធសាស្ត្រ​ឆ្លង​ទន្លេ​របស់​ទាហាន​សម័យ​ទំនើប​ពិត​ជា​អស្ចារ្យ​ ប្រើ​ពេល​ខ្លីបំផុត


ទាហានវិស្វកម្មរបស់ប្រទេស រុស្ស៊ី ចិន និង ស៊ៀប៊ី បានធ្វើសមយុទ្ធរួមគ្នាក្នុងការធ្វើសមយុទ្ធដំណាក់កាលចុងក្រោយ ដែលជាការហ្វឹកហ្វឺនឆ្លងកាត់ទន្លេ អូកា របស់ប្រទេស រុស្ស៊ី ជាសមយុទ្ធដែលចាប់ផ្ដើមកាលពីថ្ងៃទី ១ សីហា ក្នុងទីប្រជុំជន ភាគខាងលិចប្រទេស រុស្ស៊ី ដោយរួមមានការហ្វឹកហ្វឺនឆ្លងទន្លេ និងការដាក់ពង្រាយទូកចម្លង ។

ទាហាន រុស្ស៊ី ប្រើពេល ៤៤ នាទី ក្នុងការដាក់ពង្រាយទូកចម្លងសម្រាប់ពេលមានសង្គ្រាម ដើម្បីឆ្លងទន្លេនាំយកយានយន្ត និងកងទ័ព ព្រមទាំងរថក្រោះ ជំនួយដោយឧទ្ធម្ភាគចក្រ ។ ចំណែកទាហានចិនការពារទីតាំងក្រោយឆ្លងផុតទន្លេ រយៈពេល ៦ នាទី ក្រោយពីឆ្លងទន្លេរួច ចំណែកទាហាន ស៊ៀប៊ី ប្រើពេល មួយម៉ោង និង ៣ នាទី ដើម្បីឆ្លងកត់ទន្លេ ។ សមយុទ្ធឆ្លងទន្លេ ជាផ្នែកមួយនៃសមយុទ្ធយោធាអន្តរជាតិ ឆ្នាំ ២០១៦ ដែលចាប់ផ្ដើមកាលពីថ្ងៃទី ៣០ មិថុនា នៅលើទឹកដី រុស្ស៊ី និង កាហ្សាក់ស្ថាន ។

មេបញ្ជាការកងទ័ព ចិន និយាយថា សកម្មភាពហ្វឹកហ្វឺន ធ្វើឡើងក្នុងបំណងពង្រឹងមិត្តភាព សហប្រតិបត្តិការ និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំង ៣ ហើយលំហាត់សមនេះ ទទួលបានលទ្ធផលល្អបំផុត និងជាអ្វីដែលនឹងធ្វើឲ្យកាន់តែប្រសើរសម្រាប់សមយុទ្ធរួមគ្នាក្នុងពេលខាងមុខ ។
យុទ្ធសាស្ត្រ​ឆ្លង​ទន្លេ​របស់​ទាហាន​សម័យ​ទំនើប​ពិត​ជា​អស្ចារ្យ​ ប្រើ​ពេល​ខ្លីបំផុត

យុទ្ធសាស្ត្រ​ឆ្លង​ទន្លេ​របស់​ទាហាន​សម័យ​ទំនើប​ពិត​ជា​អស្ចារ្យ​ ប្រើ​ពេល​ខ្លីបំផុត

ប្រភព៖ kqube

  • យុទ្ធសាស្ត្រ​ឆ្លង​ទន្លេ​របស់​ទាហាន​សម័យ​ទំនើប​ពិត​ជា​អស្ចារ្យ​ ប្រើ​ពេល​ខ្លីបំផុត已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: