កម្ពុជា​កំពុង​រង​ឥទ្ធិពល​ព្យុះ​អូ​មេស៍​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ស្ទើំ​រ​គ្រប់​តំបន់​ និពន្ធដោយ : ថ្មីៗ       August-08-2016, 8:39 pm         534

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​កំពុង​រង​ឥទ្ធិពល​ព្យុះ​អូ​មេស៍​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ស្ទើំ​រ​គ្រប់​តំបន់​​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​បន្ថែម​ពី​ព្យុះ​ទី​៥​អូ​មេស៍​ និង​សម្ពាធ​ទាប​សកម្ម​មាន​កម្លាំង​ស្រូប​ខ្លាំង​ បានធ្វើ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា និង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​តំបន់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង ស្ដីពី​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​។​

​ផ្អែក​តាម​ការព្យាករណ៍​អាកាសធាតុ​ របស់​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃទី​០៨​សីហា​នេះ កម្ពុជា​មានការ​ប្រែប្រួល​អាកាសធាតុ​តាម​តំបន់​មួយចំនួន ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​៥​អូ​មេស៍​។ តំបន់​រង​ឥទ្ធិពល​ព្យុះ​នេះ រួមមាន តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ជោគជាំ ជាពិសេស​ខេត្តកោះកុង ​និង​ខេត្ត​ព្រះសីហនុ ​ពី​ពេលនេះ រហូតដល់​ចុង​សប្ដាហ៍​។ ចំណែកឯ រាជធានី​ភ្នំពេញ ខេត្ត​កំពង់​ស្ពី តាកែវ កណ្ដាល កំពត ព្រៃវែង អាចមាន​ស្ថានភាព​ទឹកភ្លៀង​តិចតួច​។​

​ដោយឡែក បណ្ដា​ខេត្ត​ដទៃទៀត​តាម​តំបន់​ខ្ពង់រាប​ និង​វាលទំនាប​មួយចំនួន អាច​ប្រឈម​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។​ ស្ថានភាព​បែបនេះ អាច​កើតមាន​រហូតដល់​ចុង​សប្ដាហ៍​នេះ​។​

​ក្រសួង​ធនធានទឹក ​អំពាវនាវ​ប្រជាពលរដ្ឋ​ជាពិសេស​ប្រជា​នេសាទ​ និង​អ្នកទេសចរ​តាម​កោះ​នានា ក្នុង​លំហរ​សមុទ្រ បង្កើន​ការយកចិត្តទុកដាក់​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារតែ​ស្ថានភាព​អាកាសធាតុ​មានការ​ប្រែប្រួល ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕