ប្រទេស​អាស៊ាន​ទាំង​១០​ក្លាយជា​សមាជិក​អាស៊ាន​ពេញសិទ្ធិ​ថ្ងៃ​ណាខ្លះ​? និពន្ធដោយ : ថ្មីៗ       August-08-2016, 8:19 pm         962

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រទេស​អាស៊ាន​ទាំង​១០​ក្លាយជា​សមាជិក​អាស៊ាន​ពេញសិទ្ធិ​ថ្ងៃ​ណាខ្លះ​?​ត្រឹម​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៦ សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ASEAN មាន​ចំណាស់​៦៨​ឆ្នាំ​ហើយ​។ ឆ្លងតាម​ប្រវត្តិសាស្ត្រ​យូរអង្វែង​នេះ តំបន់​ដែលមាន​ប្រជាជន​ជាង​៦០០​លាន​នាក់​នេះ កំពុង​ដើរតួ​យ៉ាងសំខាន់​លើ​ឆាក​អន្តរជាតិ​។ មកទល់ពេលនេះ សមាគម​មួយ​នេះ មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​ដប់​ប្រទេស និង​ដៃគូ​សន្ទនា​ជាច្រើន​ប្រទេស​ទៀត​។

​ចាប់តាំងពី​ការបង្កើត​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​១៩៦៧ បាន​ឆ្លងកាត់​វិបត្តិ​ជាច្រើន ទម្រាំ​ក្លាយជា​អង្គការ​តំបន់​ដែលមាន​តួនាទី​ស្នូល និង​អាច​ទាក់ទាញ​មហាអំណាច​ពិភពលោក ដើម្បី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សន្តិសុខ និង​សេដ្ឋកិច្ច​។ ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​សូម​លើកយក​កាលបរិច្ឆេទ​នៃ​ការចូល​ជា​សមាជិក​អាស៊ាន​របស់​សមាជិក​ទាំ​ង ១០ ដើម្បី​រំលឹក​ខួប​នៃ​ការបង្កើត​អង្គការ​នេះ​៖  

១. ថៃ ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

២. ម៉ាឡេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៣. សិង្ហ​បុរី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៤. ហ្វីលីពីន ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៥. ឥណ្ឌូនេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៦. ព្រុយ​ណេ ដា​រូ​សា​លឹម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៨៤

៧. វៀតណាម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​១៩៩៥

៨. មី​យ៉ាន់​ម៉ា ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៩៧

៩. ឡាវ​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៩៧

១០. កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩៕