ប្រតិបត្តិការ​ក្តៅ​នៅ​ខណ្ឌដូនពេញ ពិតជា​បង្ក្រាប​បាន​មែន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​ក្នុង​ប្រតិបត្តិការ​ក្តៅ​របស់​ខណ្ឌដូនពេញ សមត្ថកិច្ច​បាន​រក​ឃើញជាក់ស្តែង​ហើយ​ គឺ ខារ៉ាអូខេ​យីហោ​«KTV35» ។

សូម​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ដឹកនាំ​ដោយ​លោក​គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​បើក​ប្រតប​ត្តិ​ការ​ក្តៅ​ចុះ​ឆែកឆេរ​ខារ៉ាអូខេ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ក្តៅ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​​ជាក់​ស្តែង​ថា ខារ៉ាអូខេ​យីហោ «KTV35» ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣៥ ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារ​កណ្ដាល​១ ខណ្ឌដូនពេញ មាន​បង្កប់​ការ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ដោយពេល​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៨​នាក់ (​ស្រី​២​នាក់​) និង​ដកហូត​បាន​ថ្នាំ​ញៀន​៨​កញ្ចប់​តូច ម៉ូតូ​៣​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា ម្ចាស់​ទីតាំង និង​បុគ្គលិក​មួយ​ចំនួន​បាន​រត់គេច​ខ្លួន​បាត់​អស់​ទៅ​ហើយ ៕