ជប៉ុន​ប្រតិកម្ម​ខ្លាំង​នឹង​វត្តមាន​នាវា​១៤​គ្រឿង​ និង​ទូក​នេសាទ​ចិន​ជិត​២៣០​គ្រឿង​ ចូល​មក​ដែនសមុទ្រ​ចិន​ខាងកើត​កំពុង​មាន​ជម្លោះ​

​សារព័ត៌មាន​ Reuters​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ដោយ​ដកស្រង់​សម្តី​លោក​ Yoshihide​ Suga​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ជប៉ុន​ ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ នាវា​ចិន​ចំនួន​១៤​គ្រឿង​បាន​ចូល​មក​តំបន់​ដែនសមុទ្រ​ចិន​ខាងកើត​ ជិត​ប្រជុំ​កោះ​ជប៉ុន​ហៅ​ថា​ "Senkaku"​ និង​ចិន​ហៅ​ថា​ "Diaoyu"​ ចំនួន​១៤​លើក​ដែល​កំពុង​មាន​ជម្លោះ​ ហើយ​អំពើ​ឈ្លានពាន​របស់​ចិន​នេះ​បាន​និង​កំពុង​បង្កើន​ភាព​តានតឹង​កាន់តែ​ខ្លាំង​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​ ។​

ជប៉ុន​ប្រតិកម្ម​ខ្លាំង​នឹង​វត្តមាន​នាវា​១៤​គ្រឿង​ និង​ទូក​នេសាទ​ចិន​ជិត​២៣០​គ្រឿង​ ចូល​មក​ដែនសមុទ្រ​ចិន​ខាងកើត​កំពុង​មាន​ជម្លោះ​

​លើស​ពី​នេះ​ ក្រសួងការបរទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៦​ មាន​ទូក​នេសាទ​ចិន​ចំនួន​ជិត​២៣០​គ្រឿង​ បាន​ឋិត​នៅ​ក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ​ ។​

ជប៉ុន​ប្រតិកម្ម​ខ្លាំង​នឹង​វត្តមាន​នាវា​១៤​គ្រឿង​ និង​ទូក​នេសាទ​ចិន​ជិត​២៣០​គ្រឿង​ ចូល​មក​ដែនសមុទ្រ​ចិន​ខាងកើត​កំពុង​មាន​ជម្លោះ​

​លោក​ Yoshihide​ Suga​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ នាវា​ចិន​ចំនួន​១២​គ្រឿង​បាន​បន្ត​ឋិត​នៅ​ក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ​នៅឡើយ​គិត​មក​ដល់​វេលា​ព្រឹក​ នា​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ខណៈ​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​នឹង​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ។​

ជប៉ុន​ប្រតិកម្ម​ខ្លាំង​នឹង​វត្តមាន​នាវា​១៤​គ្រឿង​ និង​ទូក​នេសាទ​ចិន​ជិត​២៣០​គ្រឿង​ ចូល​មក​ដែនសមុទ្រ​ចិន​ខាងកើត​កំពុង​មាន​ជម្លោះ​

​តំបន់​ដែនសមុទ្រ​ចិន​ខាងកើត​ទំហំ​ប្រមាណ​៤០.០០០​គីឡូម៉ែត្រ​ក្រឡា​ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​រ៉ែ​ប្រេងកាត​ និង​ឧស្ម័ន​នោះ​ បាន​ចាប់ផ្តើម​មាន​ជម្លោះ​រវាង​ជប៉ុន​ និង​ចិន​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៨២​មក​ ៕​

Related