ហ្មរ​ដំរី​ជិះ​ម៉ូតូ​បុក​ក្របី ស្លាប់​ទាំង​មនុស្ស​និង ងាប់​ទាំង​ក្របី​

6 Videos


បុរសម្នាក់ជាហ្មរដំរីបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅពេលដែលគាត់ បានជិះម៉ូតូមិនមានការប្រុងប្រយ័ត្នបានទៅបុកជាមួយសត្វក្របីមួយក្បាលបណ្តាលអោយស្លាប់ទាំងមនុស្សនិងងាប់ទាំងក្របី ។
ហ្មរ​ដំរី​ជិះ​ម៉ូតូ​បុក​ក្របី ស្លាប់​ទាំង​មនុស្ស​និង ងាប់​ទាំង​ក្របី​
ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី៧ ខែសីហានេះ នៅលើដងផ្លូវជាតិលេខ76A ចម្ងាយប្រមាណជា១០ម៉ែត្រពីមុខសាលាសង្កាត់រមនា ស្ថិតនៅក្នុងភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ អ្នករស់នៅជិតនោះបាននិយាយថា ជនរងគ្រោះបានជិះម៉ូតូចេញពីក្នុងទីរួមខេត្តតាមដងផ្លូវជាតិលេខ76Aសំដៅទៅផ្ទះរបស់ខ្លួន តែមកដល់កន្លែងកើតហេតុ បានទៅបុកជាមួយក្របីមួយក្បាលលឺខ្លាំងដូចរន្ទះ ក៏នាំគ្នាងើបពីដំណេកមកមើល ក៏ឃើញជនរងគ្រោះដេកស្លាប់ស្តូកស្តឹងតែម្តង ឯក្របីក៏ងាប់នៅកន្លែងនោះដែរ ។
ហ្មរ​ដំរី​ជិះ​ម៉ូតូ​បុក​ក្របី ស្លាប់​ទាំង​មនុស្ស​និង ងាប់​ទាំង​ក្របី​
ភ្លាមៗនោះនគរបាលក៏បានទៅដល់កន្លែងកើតហេតុ បានឃើញជនរងគ្រោះបាត់បង់ជីវិតទៅហើយ ក៏បានទំនាក់ទំនងទៅខាងគ្រួសារជនរងគ្រោះ ពេលគ្រួសារជនរងគ្រោះមកឃើញដូច្នេះ ហើយមិនអស់ចិត្ត គ្រួសារជនរងគ្រោះ ក៏បាននាំយកសពជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្រុងសែនមនោរម្យ ដើម្បីអោយអស់ចិត្ត ។
ហ្មរ​ដំរី​ជិះ​ម៉ូតូ​បុក​ក្របី ស្លាប់​ទាំង​មនុស្ស​និង ងាប់​ទាំង​ក្របី​
លោក ពេជ្រ សុធារី មេប៉ុស្តិ៍សង្កាត់រមនា បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ចិន ហាប ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិព្នង មានទីលំនៅក្នុងភូមិកើតហេតុខាងលើមានមុខរបរជាអ្នកដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមដំរី ដោយសារផ្ទះរបស់ជនរងគ្រោះមានចិញ្ចឹមសត្វដំរី ៕ សុថាត់