តោះ​មើល​វី​ជេ អា​ណូ ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ពិតជា​ស្អាត​ប្លែក !

6 Videos


ក្រោយពីបង្ហាញវត្តមាននៅក្នុងអាជីពសិល្បៈជាថ្មី គេបានកត់សំគាល់ឃើញ វីជេ អាណូ នៅតែទទួលបាន ការចាប់អារម្មណ៍ពីសំណាក់មហាជននិងស្ថានីយទូរទស្សន៍នានា ។ មានការបង្ហើបថា ការលេចមុខជាថ្មី វីជេ អាណូស្វាគមន៍គ្រប់ការងារសិល្បៈ ។ ថ្មីៗនេះ អាណូបានបង្ហាញមុខនៅក្នុងឈុតអាពាហ៍ពិពាហ៍ មើលទៅ ស្រស់ស្អាត មិនចាញ់តារាវ័យក្មេងប៉ុន្មានឡើយ ។ តោះទៅមើលទាំងអស់គ្នា…។

តោះ​មើល​វី​ជេ អា​ណូ ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ពិតជា​ស្អាត​ប្លែក !

ទោះបីជាមានវ័យរាងច្រើនបន្តិចក៏ពិតមែន តែវីជេអាណូ នៅតែមានសម្រស់ស្រស់ស្អាតមិនស្រកស្រុតទៅ តាមវ័យនោះឡើយ។ជាពិសេសរូបរាងតូចស្រលូនរបស់នាងតែម្តង ។ មានការបង្ហើបថា លេចមុខមិនទាន់បាន ប៉ុន្មានផង វីជេអាណូក្តោបបានការងារជាច្រើន មានទាំងការឡើងប៉ុស្តិទូរទស្សន៍និងការថតម៉ូតសម្លៀបបំពាក់ផងដែរ ។

តោះ​មើល​វី​ជេ អា​ណូ ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ពិតជា​ស្អាត​ប្លែក !

អាណូ ថែមទាំងបានឡើងច្រៀងនៅក្នុងកម្មវិធីមួយផងដែរ ។ នាងបានអះអាងថា ជាលើកទីមួយហើយ ដែលនាងឡើងច្រៀងបែបនេះ ។ ថ្មីៗនេះគេបានឃើញវីជេ អាណូក្នុងឈុតសម្លៀកបំពាក់បែបប្រពៃ ណីជាកូនក្រមុំ មើលទៅពិតជាស្រស់ស្អាតគួរអោយស្រលាញ់ ។ មានការនិយាយថា អាណូតែងខ្លួនបែបបុរាណ អ៊ីចឹង សក្តិសមនិងស្អាតប្លែក ។

តោះ​មើល​វី​ជេ អា​ណូ ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ពិតជា​ស្អាត​ប្លែក !

រហូតមកដល់ពេលនេះមិនទាន់មានស្ថានីយទូរទស្សន៍ណាមួយទាក់ទង អាណូ ទៅធ្វើជាពិធីការិនីនៅ ឡើយទេ ។ មានការបង្ហើបថា វីជេ អាណូ ត្រៀមខ្លួនទទួលការងារសិល្បៈដែលមានទាំងការសម្តែងរឿងពិធី ការិនីនិងថតម៉ូដផ្សេងៗ ។

តោះ​មើល​វី​ជេ អា​ណូ ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ពិតជា​ស្អាត​ប្លែក !

គួររំលឹកផងដែរថា អាណូ បានបន្សាត់ខ្លួនចាកចេញពីការងារសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ តែពេលនេះ នាងបានសម្រេចចិត្តវិលត្រលប់មកចាប់យកការងារសិល្បៈជាថ្មីម្តងទៀត ។ ក្នុងនោះនាងនិយាយថាការងារ កន្លងមកមិនត្រូវនិងចំណូលចិត្តរបស់នាងនោះទេ ៕ ចេនី

តោះ​មើល​វី​ជេ អា​ណូ ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ពិតជា​ស្អាត​ប្លែក !តោះ​មើល​វី​ជេ អា​ណូ ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ពិតជា​ស្អាត​ប្លែក !តោះ​មើល​វី​ជេ អា​ណូ ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ពិតជា​ស្អាត​ប្លែក !តោះ​មើល​វី​ជេ អា​ណូ ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ពិតជា​ស្អាត​ប្លែក !តោះ​មើល​វី​ជេ អា​ណូ ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ពិតជា​ស្អាត​ប្លែក !