អ្នកណាខ្លះ​ជា​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​? និពន្ធដោយ : ថ្មីៗ       August-08-2016, 9:39 pm         157

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកណាខ្លះ​ជា​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​?​អាស៊ាន​មាន​ប្រទេស​សមាជិក​សរុប​ទាំង ១០​ប្រទេស ហើយ​ប្រទេស​ទាំងនេះ​ប្រកាន់​ប្រព័ន្ធ​នយោបាយ​ខុសប្លែកគ្នា​ផងដែរ​។​ប្រទេស​មួយចំនួន​ប្រកាន់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ខ្លះ​រាជានិយម​ផ្តាច់ការ ខ្លះ​ដើរ​តាម​របប​ប្រធានាធិបតីនិយម និង ប្រកាន់​របប​ចម្រុះ​ផង​ក៏មាន​។ ខាងក្រោម​នេះ​គឺជា​ឈ្មោះ​របស់​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ទាំង ១០៖

១.​ប្រទេស​ព្រុយ​ណេ​
-​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​៖ ព្រះ​ចៅ Hassanal Bolkiah

២.​កម្ពុជា​
-​ប្រមុខរដ្ឋ​៖​សម្តេច​ព្រះបាទ​នរោត្តម សីហមុនី
-​ប្រមុខ​រដ្ឋាភិបាល​៖​សម្តេច ហ៊ុន សែន​

៣.​ថៃ​
-​ប្រមុខរដ្ឋ​៖ ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត​
-​ប្រមុខ​រដ្ឋាភិបាល​៖ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា​

៤.​ឡាវ​
-​ប្រមុខរដ្ឋ​៖ លោក Bounnhang Vorachith
-​ប្រមុខ​រដ្ឋាភិបាល​៖ លោក Thongloun Sisoulith

៥.​វៀតណាម​
-​ប្រមុខរដ្ឋ​៖​លោក Trần Đại Quang
-​ប្រមុខ​រដ្ឋាភិបាល​៖ លោក Nguyễn Xuân Phúc

៦.​ហ្វីលីពីន​
-​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​៖ លោក Rodrigo Duterte

៧.​សិង្ហ​បុរី​
-​ប្រមុខរដ្ឋ​៖​លោក Tony Tan
-​ប្រមុខ​រដ្ឋាភិបាល​៖​លោក Lee Hsein Loong

៨. មី​យ៉ាន់​ម៉ា​
-​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល ៖ លោក Htin Kyaw

៩. ម៉ាឡេស៊ី​
-​ប្រមុខរដ្ឋ​៖​ព្រះ​ចៅ Abdul Halim
-​ប្រមុខ​រដ្ឋាភិបាល​៖ លោក Najib Razak

១០.​ឥណ្ឌូនេស៊ី​
-​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​៖ លោក Joko Widodo