កម្មករសំណង់ ៦ នាក់ កាប់​ចាក់​គ្នា​ដូច​ក្នុង​រឿងកុន​ហុងកុង​

6 Videos


មានរឿងកាប់ចាក់គ្នា គួរឲ្យភ័យខ្លាច ដែលកម្មករសំណង់ពីរក្រុមដេញកាប់គ្នាយ៉ាងសាហាវដូចគេថតរឿងកុនចិន ដែលធ្វើឲ្យអ្នកឃើញហេតុការណ៍ និង អ្នករស់នៅ ក្បែរៗនោះមានការភិតភយ័យ៉ាងខ្លាំង ។

កម្មករសំណង់ ៦ នាក់ កាប់​ចាក់​គ្នា​ដូច​ក្នុង​រឿងកុន​ហុងកុង​

ក្រោយពីហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានចុះទៅបង្ក្រាបទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៦ នេះ ដែលមានក្រុមកម្មករសំណង់៦នាក់ បានកើតជម្លោះរហូតទាញ កាំបិតដេញកាប់ប្រហារគ្នា យ៉ាងអនាធិបតេយ្យ ដូចរឿងហុងកុង បណ្តាលឲ្យរងរបួសទាំងអស់គ្នា ហើយពួកគេក៏ត្រូវចាប់ខ្លួនផងដែរ ។

កម្មករសំណង់ ៦ នាក់ កាប់​ចាក់​គ្នា​ដូច​ក្នុង​រឿងកុន​ហុងកុង​

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានបញ្ជាក់ថា កម្លាំងនគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនចំនួន៦នាក់ ករណីហិង្សា ដោយចេតនា វាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យរបួសទាំងសងខាង ភាគីទី ១ មានគ្នាចំនួន៣ និង ភាគីទី ២ មានគ្នាចំនួន៣នាក់ ។ ជនទាំង ៦ នាក់ជាកម្មករសំណង់នៅចំណុចការដ្ឋានសំណង់ផ្លូវបេតុង ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

កម្មករសំណង់ ៦ នាក់ កាប់​ចាក់​គ្នា​ដូច​ក្នុង​រឿងកុន​ហុងកុង​

សកម្មភាពរបស់ក្រុមជនល្មើសទាំងនេះ បានបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ប៉ុន្តែពួកគេនៅពេលនេះ គឺស្ថិតក្រោមការសួរនាំនៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

                                                                                         សុថាត់