ពីរ​សន្លឹក​របស់​អតីត​សមាជិក​ក្រុម F(x) នាង Sulli ធ្វើ​ឲ្យ​អ្នកគាំទ្រ​ដក​កប​ញ្ឈ​រ​ភ្នែក​គ្រប់គ្នា​

ថ្មីៗ​នេះ​អតីត​សមាជិក​ក្រុម F(x) នាង Sulli បានធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram ជាច្រើន​នាក់​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​រូបថត​របស់​នាង ២ សន្លឹក​ហើយ​ត្រូវបាន​គេ​

​ចាត់ទុកថា នាង​បង្ហាញ​ភាព​សិច​ស៊ី​ដោយ​ប្រយោល​ទៀតផង ។
​រូបថត ២ សន្លឹក​របស់ Sulli ដែល​នាង​បាន​បង្ហោះ​ចូលទៅក្នុង​គណនី Instagram ផ្ទាល់ខ្លួន​របស់​នាង​នេះដែរ កំពុង​ក្លាយជា​ប្រធានបទ​ថ្មី​មួយ​ដ៏​ក្ដៅគគុក ។ ថ្វីបើ​សម្លៀកបំពាក់​របស់ Sulli មិនបាន​បង្ហាញ​សាច់​ខ្ចី​យ៉ាងណាក្ដី ក៏ប៉ុន្តែ​នៅមាន​មហាជន​ជាច្រើន​ដែល​ប្រើប្រាស់​នូវ​បណ្ដាញ​ទំនាក់ទំនង​សង្គម បាន​មើលឃើញ​ពី​ភាព​សិច​ស៊ី​របស់​នាង​តាមរយៈ​ក្រណាត់​អាវ (​មើលរូប​) ។

ជាមួយគ្នានេះដែរ​មាន​អ្នកគាំទ្រ​មួយចំនួន​បាន​លើកឡើងថា ស្រី​ស្អាត Sulli មិនបាន​បង្ហាញ​សាច់​ឲ្យ​គេ​ឃើញ​ឡើយ ប៉ុន្តែ​នាង​ក៏​មិនបាន​ពាក់អាវ​ទ្រនាប់​ដែរ ។
​ខាងក្រោម​នេះ គឺជា​រូបថត​របស់ Sulli ក្នុង​សម្លៀកបំពាក់​បិទ​ជិត​កាយ​ជាមួយ​ទេសភាព​វាលស្មៅ​ដ៏​ត្រកាល ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​រូបថត​ទាំង ២ សន្លឹក​នេះ គឺ Sulli មិនបាន​ពាក់អាវ​ទ្រនាប់​ឡើយ ៕ (Koreaboo) យុទ្ធ
(រក្សាសិទ្ធ)