អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ បង្ហាញ​បំណង​ដាក់រាជ្យ ទោះជា​រដ្ឋធម្មនុញ្ញ​មិន​អនុញ្ញាត​ និពន្ធដោយ : លាង ដឺ​លុច       August-08-2016, 8:59 pm         809

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ បង្ហាញ​បំណង​ដាក់រាជ្យ ទោះជា​រដ្ឋធម្មនុញ្ញ​មិន​អនុញ្ញាត​​នៅ​ថ្ងៃ​ចន្ទ​នេះ ព្រះ​អធិរាជ​ជប៉ុន​អាគី​ហ៊ី​តុ បាន​មាន​ព្រះរាជបន្ទូល​ដ៏​កម្រ​មួយ​ដែល​បង្ហាញ​អំពី​ព្រះរាជបំណង​ដាក់រាជ្យ​សម្បត្តិ​របស់​ព្រះអង្គ​។ ព្រះរាជបំណង​យ៉ាងនេះ​ត្រូវបាន​គេ​មើលឃើញ​តាមរយៈ ព្រះរាជសារ​មួយ ដែល​ព្រះអង្គ​បានលើកឡើង​ច្រើន​អំពី​ស្ថានភាព​នៃ​ការធ្លាក់ចុះ​នៃ​ព្រះរាជសុខភាព និង​សមត្ថភាព​នៃ​ការបំពេញ​ព្រះរាជតួនាទី​។ នៅពេលនេះ​រដ្ឋាភិបាល​ជ​ប៉ុន​កំពុង​ពិចារណា​លើ​ព្រះរាជបំណង​របស់​អធិរាជ​ជប៉ុន ខណៈ​ច្បាប់​ជប៉ុន​ចែង​មិន​ឲ្យ​អ​ធិ​រាជ​ដាក់រាជ្យ។​

​នៅ​ថ្ងៃ​ចន្ទនេះ ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ បាន​ថ្លែង​ព្រះរាជសារ​តាម​ទូរទស្សន៍​ដ៏​កម្រ​មួយ និង​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ផងដែរ​។ បើទោះជា​មិនបាន​លើកឡើង​ចំៗ​ក៏ដោយ គេ​អាច​យល់បាន​ថា ព្រះ​ចៅ​អធិរាជ​ជប៉ុន​មានបំណង​ចង់​ដាក់រាជ្យ​សម្បត្តិ ដែល​ច្បាប់​ជប៉ុន​មិន​អនុញ្ញាត​។​

​នៅក្នុង​ព្រះរាជសារ​១០​នាទី ប្រជាជាតិ​ជប៉ុន​បាន​ស្តាប់ឮ ព្រះ​ចៅ​អធិរាជ​លើកឡើង​តែ​អំពី​បញ្ហា​សុខភាព រាជកិច្ច​មមាញឹក ក៏ដូចជា​ការបារម្ភ​ពី​ការធ្លាក់ចុះ​សមត្ថភាព​ក្នុង​ការបំពេញ​រាជកិច្ច​។​

​ព្រះ​ចៅ​អធិរាជ​ដែល​បាន​គ្រង​រាជសម្បត្តិរ​២៨​វស្សា​នោះ បាន​មាន​ព្រះរាជឱង្កា​យ៉ាង​ដូច្នេះ​ថា​៖«​ព្រះជន្ម​របស់ខ្ញុំ​លើស​៨០​វស្សា​ហើយ ខ្ញុំ​រីករាយ​ដែល​សុខភាព​នៅតែ​មាំមួន​។ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​គិតដល់​ការធ្លាក់ចុះ​នៃ​ភាព​រឹងប៉ឹង​នោះ ខ្ញុំ​បារម្ភ​ជាខ្លាំង​ថា ខ្ញុំ​មិនអាច​បំពេញ​ព្រះរាជតួនាទី​តំណាង​ប្រទេស​នេះ​បាន​»​។​

​គួរកត់សម្គាល់​ដែរ​ថា ក្នុង​រយៈពេល​នៃ​ព្រះរាជ​សុន្ទរកថា ព្រះ​ចៅ​អធិរាជ​មិនបាន​មាន​ព្រះរាជបន្ទូល​ដល់​ការផ្ទេរ​រាជសម្បត្តិ​នោះឡើយ ដ្បិត​ច្បាប់​បាន​ចែងថា អធិរាជ​ជប៉ុន មិនអាច​ដាក់រាជ្យ​មុនពេល​ចូល​ទិវង្គត​នោះទេ​។​

​ក្រោយពី​មាន​ព្រះរាជ​សុន្ទរកថា​របស់​ព្រះ​ចៅ​អធិរាជ ក៏មាន​ការអត្ថាធិប្បាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ភ្លាមៗ​ដែរ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នឹង​ពិចារណា​លើ​ព្រះរាជ​សុន្ទរកថា​របស់​ព្រះ​ចៅ​អធិរាជ​ឲ្យ​បាន​ម៉ត់ចត់ ទាក់ទង​នឹង​ព្រះរាជសុខភាព និង​អ​ម្រែ​ក​នៃ​រាជកិច្ច​របស់​ព្រះអង្គ​។​

​សូម​រម្លឹកថា ក្នុង​ខែ​កក្ដ​ដា​កន្លងទៅ សារព័ត៌មាន​ជប៉ុន NHK បាន​រាយការណ៍ ព័ត៌មាន​ស្តីពី​បំណង​ដាក់រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​ម្តង​រួចហើយ​។ ដោយ​ស្រង់​ប្រភពព័ត៌មាន​ពី​ព្រះរាជ​ខុទ្ទកាល័យ​នៃ​ព្រះ​ចៅ​អធិរាជ ទូរទស្សន៍ NHK នៅពេលនោះ បាន​ផ្សាយ​ដែរ​ថា ព្រះរាជបំណង​របស់​អធិរាជ ត្រូវបាន​មហេសី​ព្រះអង្គ មី​ឈី​កុ (Michiko) និង​រា​ជ្ជ​ទាយាទ ណា​រុ​ហ៊ី​តុ យល់ព្រម​ហើយ​៕