Hu Ge ត្រូវ​គេ​ទម្លាយ​ថា​ជិត​ចូល​រោងការ​ជាមួយ​កូន​ស្រី​មហាសេដ្ឋី​ស្ដុក​ម្នាក់

បណ្ដាញ​ព័ត៌មាន​ចិន​បាន​ឲ្យ​ដឹង​ថា​តារា​សម្ដែង​មាន​ឈ្មោះ​បោះ​សំឡេង Hu Ge បាន​មាន​វត្តមាន​ក្នុង​មង្គលការ​របស់ Ruby Lin និង Wallace Huo ជាមួយ​នឹង​មិត្ត​ស្រី​របស់​ខ្លួន។

 

Hu Ge ត្រូវ​គេ​ទម្លាយ​ថា​ជិត​ចូល​រោងការ​ជាមួយ​កូន​ស្រី​មហាសេដ្ឋី​ស្ដុក​ម្នាក់

 

កាល​ពី​ថ្ងៃ​ទី ៣១​ខែ​កក្កដា​នេះ​កន្លង​ទៅ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Hu Ge មិន​បាន​ចូលរួម​ក្នុង​មង្គលការ​របស់ Wallace Huo តែ​ម្នាក់​ឯង​នោះ​ឡើយ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​តៃវ៉ាន់។ ដើម្បី​ចៀសវាង​ការ​ចាប់​អារម្មណ៍ តួ​រឿង “វីរបុរស​ឥន្ទ្រី​ទេព” និង​សង្សារ​បាន​ធ្វើ​ដំណើរ​ផ្សេង​គ្នា​តែ​ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ព្រលានយន្តហោះ​រួម​គ្នា។

 

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា​មិត្ត​ស្រី​របស់​តារា​កើត​ឆ្នាំ ១៩៨២ មាន​ឈ្មោះ​ថា Lam Xiao អាយុ​៣៤​ឆ្នាំ ជា​អ្នក​នៅ​ក្រៅ​រង្វង់​សិល្បៈ។ នាង​ជា​កូន​ស្រី​ត្រកូល​អភិជន​មួយ​រូប​ដោយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​វិចិត្រ​សិល្បៈ​ប៉េកាំង​និង​មាន​ម្ដាយ​ជា​វេជ្ជបណ្ឌិត​និង​ឪពុក​ជា​អគ្គនាយក​របស់​សហគ្រាស​ធំ​មួយ។ Lam Xiao និង Hu Ge បាន​ស្គាល់​គ្នា​តាម​ការ​ណែនាំ​របស់​មិត្តភ័ក្ដិ។ Sina បាន​បន្ថែម​ថា​ដោយ​សារ​តែ​កូន​វ័យ​ច្រើន​ណាស់​ដែរ​ហើយ ទើប​គ្រួសារ​ស្រី​ស្អាត​មួយ​នេះ​បាន​តឿន​ឲ្យ​នាង​កាន់​តែ​ឆាប់​ចូល​រោង​ការ​កាន់​តែ​ប្រសើរ។

 

Hu Ge ត្រូវ​គេ​ទម្លាយ​ថា​ជិត​ចូល​រោងការ​ជាមួយ​កូន​ស្រី​មហាសេដ្ឋី​ស្ដុក​ម្នាក់

 

Hu Ge ត្រូវ​គេ​ទម្លាយ​ថា​ជិត​ចូល​រោងការ​ជាមួយ​កូន​ស្រី​មហាសេដ្ឋី​ស្ដុក​ម្នាក់

 

Hu Ge ត្រូវ​គេ​ទម្លាយ​ថា​ជិត​ចូល​រោងការ​ជាមួយ​កូន​ស្រី​មហាសេដ្ឋី​ស្ដុក​ម្នាក់

 

ចុចអាន៖ចិន​ក្ដៅ​ក្រហាយ​ព្រោះ​លី តឺហួរ​​​បាន​ត្រឹម​​តួ​កំប៉ិកកំប៉ុក​ក្នុងរឿង “The Great Wall”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing