Jese ចេញ​ពី​ Real បង្ហាញ​ខ្លួន​នៅ​ PSG ជាមួយ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ Jese Rodríguez Ruiz ឬ​ហៅ​កាត់​ថា Jese បាន​ចាក​ចេញ​ពី​ Real Madrid និង​បាន​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ជាមួយ​មិត្ត​ស្រី​​ដ៏​ស្រស់​ស្អាត​​នៅ​ក្លឹប​ Paris St-Germain ​ម្សិល​មិញ។

 

Jese ចេញ​ពី​ Real បង្ហាញ​ខ្លួន​នៅ​ PSG ជាមួយ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ Jese ​និង​មិត្ត​ស្រី Aurah Ruiz

 

កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ បាន​​ចាក​ចេញ​ពី​កីឡដ្ឋាន​ Bernabeu ​ទៅ​ដល់​ទីក្រុង​ប៉ារីស​ជាមួយ​នឹង​មិត្ត​ស្រី Aurah Ruiz ដើម្បី​ស្វែង​រក​តំណែង​លេង​ជម្រើស​ដំបូង​ ឬ​អាច​នឹង​ជំនួស​តំណែង​ Zlatan Ibrahimovic ដែល​ចាក​ចេញ​​ទៅ​ក្លឹប​ Manchester United។

 

Jese ចេញ​ពី​ Real បង្ហាញ​ខ្លួន​នៅ​ PSG ជាមួយ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត

 

Jese ផ្ទេរ​ទៅ​ PSG ក្នុង​តម្លៃ​ ​២១,២​លាន​ផោន​ (២៧,៦៥​លាន​ដុល្លារ) និង​ចុះ​កុងត្រា​៥​ឆ្នាំ លេង​ឲ្យ​​ក្រុម​ម្ចាស់​ជើង​ឯក​បារាំង។ ប៉ុន្តែ​អ្វី​ដែល​​ភ្ញាក់​ផ្អើល​គឺ កីឡាករ​រូប​នេះ​បាន​នាំ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត​សិច​ស៊ី​ទៅ​បង្ហាញ​ខ្លួន​នៅ​កីឡដ្ឋាន​ Parc des Princes ​ផង​ដែរ​ ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​ជា​ច្រើន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង៕

 

Jese ចេញ​ពី​ Real បង្ហាញ​ខ្លួន​នៅ​ PSG ជាមួយ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត

 

Jese ចេញ​ពី​ Real បង្ហាញ​ខ្លួន​នៅ​ PSG ជាមួយ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត

 

Jese ចេញ​ពី​ Real បង្ហាញ​ខ្លួន​នៅ​ PSG ជាមួយ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត

 

Jese ចេញ​ពី​ Real បង្ហាញ​ខ្លួន​នៅ​ PSG ជាមួយ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ The Sun