សមត្ថកិច្ច​ចាប់​អ្នក​ចែកចាយ​ថ្នាំញៀន​៥​នាក់​បញ្ជូនទៅ​តុលាការ​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ចំនួន​៥​នាក់​ក្នុងនោះ​ជា​ស្ត្រី​ម្នាក់ ត្រូវបាន​កំលាំង​ជំនាញ​មន្ទី​យុ​ត្តិ​ធ​ម៏​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១៦ និង​៣០​នាទី ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦ នៅ​តំបន់ឆ្នេរ​អូ​ឈើទាល ចំណុច​ក្រុមទី​៧ ភូមិ​៤ សង្កាត់​៤ ខេត្ត​ព្រះសីហនុ ។​

KA-09-08-2016-02

​យោងតាម​ការបញ្ជាក់​ពី​លោក ឆេង វុទ្ធី ប្រធាន​មន្ទី​យុ​ត្តិ​ធ​ម៏ នៃ​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា កំ​ម្លាំ​ង​ជំនាញ​សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន កង​រាជ​អា​វុ​អ​ហត្ថ​ក្រុងព្រះសីហនុ បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ ករណី​ជួញដូរ​គ្រឿងញៀន បាន​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​៖ 1/​ឈ្មោះ ហាយ សុផាន់​ណា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ រត់​ម៉ូតូឌុប ទីលំនៅ​ចំនុចកើតហេតុ​ខាងលើ​(​ធ្លាប់ជា​ប់ព​ន្ឋ​ធនាគារ​ម្តង​រួចហើយ​ពាក់​ព័​ន្ឋ​គ្រឿងញៀន​នេះដែរ​) 2/​ឈ្មោះ ធី​ម សុខ​នី​ម ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​។​

​លោក ឆេង វុទ្ធី បាន​ឲ្យ​ដឹង​ទៀតថា ដកហូត​វត្ថុតាង​៖ 1/​ម្ស៉ៅ ស ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​២០​កញ្ចប់​តូច​ស្មើនឹង​៤,៥៨​ក្រាម​(​ថ្លឹង​ទាំង​សំបក​) 2/​ដប​ជក់​ចំនួន​មួយ 3/​ទូរ​សព្ទ​ដៃ​02​គ្រឿង​(Nokia​ចុច​ពិល​និង​Huawei) 4/​ដែកកេះ​03 5/​ថង់​ច្រក​គ្រឿងញៀន​មួយកញ្ចប់​ធំ ។

KA-09-08-2016-01

​ក្រោយពី​មានការ​សាកសួរ​យ៉ាង​ល្អិតល្អន់​មក នៅវេលា​ម៉ោង​២២ និង​០០​នាទី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​១៧ ភូមិ​០៤ សង្កាត់​០៤ ខេត្ត​ព្រះសីហនុ បាន​បន្ត​ឃាត់​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ទៀត រួមមាន​៖ 1/​ឈ្មោះ សុខ ងួន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​មុខរបរ រត់​ម៉ូតូឌុប ទីលំនៅ ក្រុម​៤២ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ 2/​ឈ្មោះ សេក សា​រ៉ែ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី​(​តុ​ក តុ​ក​) ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ សីហនុ​។ 3/​ឈ្មោះ កន សា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ទីលំនៅ​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

KA-09-08-2016-03

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​រឹបអូស​បាន​ចាប់យក​វត្ថុតាង និង​សម្ភារ​: រួមមាន​៖ 1/​ម្ស៉ៅ ពណ៌​ស ចំនួន​៥​កញ្ចប់​ស្មើនឹង​១,៤៥g(​ថ្លឹង​ទាំង​សំបក​) 2/​ម្សៅ​ពណ៌​ខ្មៅ​ចំនួន​៣ កញ្ចប់ ស្មើនឹង​១,៦៦​ក្រាម (​ថ្លឹង​ទាំង​សំបក​)​។ 3/​កញ្ឆា​ក្រៀម​ចំនួន​២​កញ្ចប់ ស្មើនឹង​១៨,៨១​ក្រាម ។ 4/​ទូរស័ព្ទដៃ​០៤​គ្រឿង 5/​ម៉ូតូ​ម៉ាក​AIR BLADE ចំនួន​០១​គ្រឿង​។ 6/​ម៉ូតូ​កង់​បី​(​តុ​ក តុ​ក​) ចំនួន​០១​គ្រឿង​។ ប​ច្ច​ប្បន្ន​វត្ថុតាង និង​ជនសង្ស័យ ត្រូវ​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំ រឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ៕ សមុទ្រ​ខៀវ​

KA-09-08-2016-05