Pogba ​ផ្ទេរ​ទៅ​ Man Utd ផ្លូវការ​​ហើយ​ តម្លៃ​បំបែក​កំណត់​ត្រា​លើ​លោក

ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​ Paul Pogba បាន​ផ្ទេរ​​ពី​ Juventus ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ចាស់​របស់​ខ្លួន​ Manchester United វិញ​ផ្លូវ​ការ​ហើយ​នៅ​ព្រឹក​នេះ​ ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ថ្លៃ​បំផុត​លើ​ពិភពលោក​ ៨៩​លាន​ផោន​ (១១៥,៩២​លាន​ដុល្លារ) ​និង​ចុះ​កុងត្រា​៥​ឆ្នាំ​នៅ​កីឡដ្ឋាន​ Old Trafford។

 

Pogba ​ផ្ទេរ​ទៅ​ Man Utd ផ្លូវការ​​ហើយ​ តម្លៃ​បំបែក​កំណត់​ត្រា​លើ​លោក

ខ្សែ​បម្រើ​បារាំង​វ័យ​២៣​ឆ្នាំ Paul Pogba

 

Pogba ​បាន​ជួយ​ឲ្យ​ជម្រើស​ជាតិ​បារាំង​ ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​ UEFA Euro 2016 ​និង​ឈ្នះ​ពាន​ Serie A ៤​រដូវ​កាល​ជាប់ៗ​គ្នា​នៅ​ Juventus។ ក្រោយ​ចុះ​កុងត្រា​នៅ​ Man Utd កីឡាករ​រូប​នេះ​ បាន​និយាយ​ថា៖ “នេះ​ជា​ក្លឹប​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ខ្ញុំ​ ​ដើម្បី​អាច​សម្រេច​អ្វីៗ​ ដែល​ខ្ញុំ​សង្ឃឹម”។

 

តម្លៃ​៨៩​លាន​ផោន​នេះ​ មាន​ន័យ​ថា Pogba បាន​បំបែក​កំណត់ត្រា​ជា​កីឡាករ​ថ្លៃ​បំផុត​លើ​ពិភពលោក​ លើ​ Gareth Bale ​ដែល​ផ្ទេរ​ពី​ Tottenham Hospur ទៅ​ Real Madrid តម្លៃ​៨៥​លាន​ផោន​ កាល​ឆ្នាំ​២០១៣។

 

Pogba ​ផ្ទេរ​ទៅ​ Man Utd ផ្លូវការ​​ហើយ​ តម្លៃ​បំបែក​កំណត់​ត្រា​លើ​លោក

 

Pogba ​ផ្ទេរ​ទៅ​ Man Utd ផ្លូវការ​​ហើយ​ តម្លៃ​បំបែក​កំណត់​ត្រា​លើ​លោក

 

ខ្សែ​បម្រើ​កណ្ដាល​រូប​នេះ​ ​ក្លាយ​ជា​កីឡាករ​ថ្មី​ទី​៤​របស់​អ្នកចាត់ការ​ Jose Mourinho បន្ទាប់​ពី​ខ្សែ​ការពារ​កូឌីវ័រ Eric Bailly, អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ Zlatan Ibrahimovic ​និង​ខ្សែ​បម្រើ​​ប្រយុទ្ធ​ជម្រើស​ជាតិ​​អាមេនី Henrikh Mkhitaryan៕

 

-ចុចអាន៖ Mourinho៖ “Pogba អាច​ក្លាយ​ជា​ Scholes, Lampard ឬ​ Gerrard ​ថ្មី”

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC