“BOOMBAYAH” និង “Whistle” MV ដំបូង​របស់ Black Pink ភ្លេង​កន្ត្រាក់​កប់​​

ការ​រង់​ចាំ​ជា​យូរ​របស់​អ្នក​គាំទ្រ​បាន​មក​ដល់ ពេល​នេះ​ក្រុម​ចម្រៀង​ថ្មី​របស់​ផលិតកម្ម YG ក្រុម Black Pink បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ពីរ​បទ​ចំណងជើង​ថា “BOOMBAYAH” និង “Whistle” កាល​ពី​យប់​មិញ។

 

“BOOMBAYAH” និង “Whistle” MV ដំបូង​របស់ Black Pink ភ្លេង​កន្ត្រាក់​កប់​​

 

“Whistle” មាន​ការ​ចូលរួម​ផលិត​ដោយ Teddy និង Future Bounce ហើយ​មាន​ការ​និពន្ធ​ដោយ Bekuh Boom និង Teddy ។ ឯ “BOOMBAYAH” ក៏​ស្រដៀង​គ្នា​ដែរ គឺ​​និពន្ធ​ដោយ Teddy និង Bekuh Boom និង​ផលិត​ដោយ Teddy។

 

ចំពោះ​សាច់​ភ្លេង​នៃ​បទ​ទាំង​ពីរ​ពិត​ជា​មាន​ភាព​កន្ត្រាក់​អារម្មណ៍​ដូចគ្នា តែ​វីដេអូ “BOOMBAYAH” បាន​បង្ហាញ​ក្បាច់​រាំ​ច្រើន​ជាង “Whistle”។ អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​មិន​ដល់​១២​ម៉ោង​ផង​វីដេអូ​ចម្រៀង​ទាំង​ពីរ​មាន​អ្នក​ចូល​ទស្សនា​មួយ​ៗ​ជាង​១​លាន​ដង​បាត់​ទៅ​ហើយ៕

 

“Whistle”

 

 

“BOOMBAYAH”

 

 

ចុចអាន៖Britney Spears ស្រើបស្រាល​ជាមួយ​បុរស​សាច់​ដុំ​ក្នុង MV ថ្មី​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop