អត្ថប្រយោជន៍​​ផ្សេង​គ្នា៧យ៉ាង ពី​ការ​ងូត​ទឹក​ត្រជាក់ និង​ក្តៅ ដែល​អ្នក​គួរ​ដឹង

ការ​ងូត​ទឹក គឺ​ជា​ផ្នែក​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ ខណៈ​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ងូត​ទឹក​ក្តៅ​ឧណ្ហៗ និង​ខ្លះ​ទៀត​ចូលចិត្ត​ងូត​ទឹក​ត្រជាក់។ ទោះ​ជា​អ្នក​ងូត​ទឹកក្តៅ ឬត្រជាក់ វា​សុទ្ធតែ​ផ្តល់​ផលប្រយោជន៍ ដល់​រាងកាយ ក៏​ដូច​ជា​សុខភាព​របស់​អ្នក​ដូចគ្នា។

 

អត្ថប្រយោជន៍​​ផ្សេង​គ្នា៧យ៉ាង ពី​ការ​ងូត​ទឹក​ត្រជាក់ និង​ក្តៅ ដែល​អ្នក​គួរ​ដឹង

 

ខាង​ក្រោម​នេះ​គឺ​ជា​អត្ថប្រយោជន៍ ទាំង​៧យ៉ាង ពី​ការ​ងូត​ទឹកត្រជាក់ និងក្តៅ ដែល​អ្នក​គួរ​តែ​ដឹង៖

១)

+ ងូតទឹកត្រជាក់៖ បង្កើន​ប្រព័ន្ធ​ភាពស៊ាំ

ការ​ងូត​ទឹក​ត្រជាក់​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ បង្កើន​ការ​ផលិត​កោសិកា​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​មេរោគ

 

+ ងូតទឹកក្តៅ៖ បំបាត់​ផ្តាសាយ និងក្អក

ការ​ងូត​ទឹកក្តៅ គឺ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ដើម្បី​កាត់​បន្ថយ​អាការៈ​ផ្តាសាយ និង​ក្អក។ ទឹកក្តៅ និង​ចំហាយ​ទឹកក្តៅ ជម្រះ​ផ្លូវ​ដង្ហើម​របស់​អ្នក និង​ជួយ​អ្នក​ឲ្យ​ដក​ដង្ហើម​បាន​ស្រួល​ជាងមុន។ វា​ក៏​ជួយ​បំបាត់​អាការៈ​តឹង​ច្រមុះ​ផងដែរ។

 

២)

+ ងូតទឹក​ត្រជាក់៖ ធ្វើ​ឲ្យ​កំហាប់​នៅ​ក្នុង​រាងកាយ​កាន់តែ​ប្រសើរ​ឡើង

នៅ​ពេល​ដែល​ទឹក​ត្រជាក់​ហូរ​តាម​រយៈ​រាងកាយ​របស់​យើង អត្រា​នៃ​ចង្វាក់​បេះដូង​កើន​ឡើង។ វា​ធ្វើ​ឲ្យ​យើង​ដក​ដង្ហើម​វែង ហើយ​រាងកាយ​របស់​យើង​ទាំង​មូល​ភ្ញាក់ និង​សកម្ម។ រាងកាយ​មាន​អារម្មណ៍​ថា​មាន​ថាមពល​ខ្ពស់ និង​អាច​អនុវត្ត​ភារកិច្ច​ផ្សេងៗ​បាន ជាមួយ​នឹង​ការ​ផ្តោត​អារម្មណ៍​កាន់តែ​ខ្លាំង ភាព​រឹងមាំ និង ភាព​វាងវៃ។

 

+ ងូតទឹកក្តៅ៖ ធ្វើ​ឲ្យ​សាច់ដុំ​បាន​សម្រាក

ទឹកក្តៅ​ឧណ្ហៗ ជំរុញ​លំហូរ​ឈាម​រត់​ទៅ​កាន់​ស្បែក​របស់​អ្នក ដើម្បី​ជួយ​បំបាត់​ភាព​អស់​កម្លាំង ភាព​តានតឹង​នៃ​សាច់ដុំ និង​ជួយ​ឲ្យ​អ្នក​បាន​សម្រាក។

 

៣)

+ ងូតទឹកត្រជាក់៖ ដាស់​រាងកាយ​របស់អ្នក

ការងូត​ទឹក​ត្រជាក់ អាច​ជួយ​ដាស់​រាងកាយ​របស់​អ្នក​ឲ្យ​ភ្ញាក់​ដឹង​ខ្លួន ដែល​នឹង​បង្កើន​ភាព​វាងវៃ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ដំណើរ​រលីវៗ​ចង់​គេង។

 

+ ងូតទឹកក្តៅ៖ បំបាត់​ភាព​តានតឹង

ការងូត​ទឹកក្តៅ គឺ​ជា​ថ្នាំ​រំងាប់​ការ​ឈឺចាប់​ពី​ធម្មជាតិ។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ងូត​ទឹកក្តៅ អាច​បង្កើន​កម្រិត​អ័រម៉ូន Oxytocin លុប​បំបាត់​ការ​ថប់​អារម្មណ៍ និង​ភាព​តានតឹង។

 

៤)

+ ងូតទឹកត្រជាក់៖ បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ

ការ​ងូត​ទឹក​ត្រជាក់ ជួយ​បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ​របស់​អ្នក ដែល​អាច​ជួយ​អ្នក​កម្ចាត់​ជាតិ​ខ្លាញ់​ចេញ​ពី​រាងកាយ។

 

+ ងូតទឹកក្តៅ៖ ជួយ​រារាំង​ការហើម

ការ​ងូត​ទឹក​ក្តៅ ជួយ​ឲ្យ​ចលនា​ឈាម​រត់​កាន់​តែ​ប្រសើរ កាត់​បន្ថយ​ការ​ហើម និង កម្ចាត់​ការ​ឈឺចាប់។

 

៥)

+ ងូតទឹកត្រជាក់៖ បង្កើន​អារម្មណ៍

ទឹក​ត្រជាក់ អាច​ជួយ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាងមុន និង​បង្កើន​កម្រិត​ថាមពល​ទៀតផង។

 

+ ងូតទឹកក្តៅ៖ បំបាត់​ជំងឺ​គេង​មិន​លក់

ការ​សិក្សា​បាន​សន្និដ្ឋាន​ថា ការ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​នៅ​ពេល​ល្ងាច អាច​បំបាត់​ជំងឺ​គេង​មិន​លក់ ដោយសារ​តែ​វា​អាច​កាត់​បន្ថយ​កម្រិត​ស្ត្រេស​ចេញ​ពី​ខ្លួន​របស់​អ្នក។

 

៦)

+ ងូតទឹកត្រជាក់៖ ជួយ​ឲ្យ​ស្បែក​រលោង

ទឹក​ត្រជាក់ អាច​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​មាន​សុខភាព​ល្អ ដោយ​ការ​បិទ​រន្ធញើស។

 

+ ងូតទឹកក្តៅ៖ បើក និង​សម្អាត​រន្ធញើស

កំដៅ​នៃ​ទឹក​អាច​សម្អាត​ជាតិ​ខ្លាញ់ ដែល​បង្ក​ឲ្យ​មាន​ស្នាម​អុច​ខ្មៅ និង​មុន ចេញ​ពី​រន្ធញើស​របស់​អ្នក។

 

៧)

+ ងូតទឹកត្រជាក់៖ ការពារ​ការ​ជ្រុះ​សក់

ទឹក​ត្រជាក់ អាច​ធ្វើ​ឲ្យ​សក់​មើល​ទៅ​ភ្លឺ​រលោង រឹងមាំ និង​មាន​សុខភាព​ល្អ។

 

+ ងូតទឹកក្តៅ៖ បណ្តាល​ឲ្យ​ជ្រុះ​សក់

ការ​ងូត​ទឹក​ក្តៅ​ហួស​ហេតុ​ពេក ធ្វើ​ឲ្យ​ខូច​ឫស​សក់ និង​បណ្តាល​ឲ្យ​ជ្រុះ​សក់។ ទឹក​ក្តៅ​ឧណ្ហៗ គឺល្អ ប៉ុន្តែ​គួរ​តែ​ជៀស​វាង​ការ​លាង​សម្អាត​សក់​ជា​មួយ​ទឹកក្តៅ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ interesting-facts