តវ៉ា​​រឿង​​ជីវភាព​​ក្រ​លំបាក ​​​​​ត្រូវ​អាជ្ញាធរ​​សម្លាប់​​ជិត​​១០០​នាក់​​នៅ​​អេត្យូពី

​​​​ប្រជាពលរដ្ឋ​​​​អេត្យូពី​ជិត​ ១០០​នាក់​​ ​ត្រូវ​បាន​​​​​​​អាជ្ញាធរ​បាញ់​​សម្លាប់​​​​មិន​ញញើត​ដៃ​​​​ក្នុង​ហេតុការណ៍​​ផ្ទុះ​ការ​តវ៉ា​​​នៅ​​​សប្ដាហ៍​មុន​​​ ខណៈ​​ក្រុម​​​បាតុករ​​​​ប៉ះទង្គិច​​​​​​ជា​​មួយ​​​កង​កម្លាំង​​សន្តិសុខ​​​​​​​តាម​​តំបន់​​​​​ផ្សេង​ៗ​គ្នា​​​​​ នៅ​ទូទាំង​ប្រទេស​។

 

តវ៉ា​​រឿង​​ជីវភាព​​ក្រ​លំបាក ​​​​​ត្រូវ​អាជ្ញាធរ​​សម្លាប់​​ជិត​​១០០​នាក់​​នៅ​​អេត្យូពី

 

 

ក្រុម​​ឃ្លាំ​មើល​​​សិទ្ធិមនុស្ស​​​​​​ថ្លែង​ថា ​​​​​​​ឧបទ្ទវហេតុ​​​​​បង្ហូរ​ឈាម​​នេះ​បាន​កើត​ឡើង​​នៅ​ទីក្រុង​ Bahir Dar ​​ដែល​យ៉ាង​ហោច​ណាស់​​​ស្លាប់​ ៣០​នាក់​​​​​​កាល​ពី​ថ្ងៃ​អាទិត្យ។ តែ​អាជ្ញាធរ​​ថា​​ ​មនុស្ស​​ ៧​នាក់ ​បាន​ស្លាប់​​​នៅ​ទីក្រុង​​ Bahir Dar ភាគ​ពាយ័ព្យ​ប្រទេស​​​​​​​ ​​ដោយ​កង​កម្លាំង​​​សន្តិសុខ​​បាន​​​​ប្រតិកម្ម​​​តប​​​​​ទៅ​នឹង​អ្នក​តវ៉ា​​វិញ។

 

​ការ​ត​វ៉ា​​នេះ​ ​ត្រូវបាន​​គេ​ចាត់​ទុក​​ជា​​រលក​​តវ៉ា​ប្រឆាំង​​​មិន​ធ្លាប់​​មាន​​​​​ក្នុង​ប្រទេស​អេត្យូពី​​ នៅ​រយៈពេល​​​ជា​ច្រើន​ខែ​មក​នេះ។ ប្រជាជន​​​​​នៅ​តំបន់​ Oromo និង​ Amhara ​​បាន​ត្អូញត្អែរ​​​​អំពី​​​​​​​​ការ​​​ជួប​​ផល​​លំបាក​ក្នុង​ជីវភាព​ សិទ្ធិមនុស្ស និង​​​នយោបាយ​​​​​​ប្រទេស ​ទើប​កើត​ជា​ការ​​តវ៉ា​​នេះ​ឡើង។

 

​អង្គការ​លើក​លែង​ទោស​​ Amnesty ​បញ្ជាក់​ថា ​​​មនុស្ស​​ចំនួន​ ​​៦៧​នាក់​​ ត្រូវ​​កង​កម្លាំង​​បាញ់​​សម្លាប់​នឹង​​​គ្រាប់​​កាំ​ភ្លើង​ពិត​​ នៅ​​ក្នុង​ការ​តវ៉ា​​​​​អហិង្សា​​​​តាម​​ទីប្រជុំជន​ និង​​​​ទីក្រុង​​​​នានា​​នៅ​តំបន់​ Oromo ​​នៅ​​ចុង​សប្ដាហ៍​មុន។​​​ សកម្ម​ជន​បក្ស​ប្រឆាំង​ ​បាន​ផ្ដល់​តួលេខ​​​​អ្នក​ស្លាប់​​​​​ស្រដៀង​​គ្នា​​​ទៅ​​នឹង​​​​​​​​​​អង្គការ​ខាង​លើ​ដែរ។

 

អាជ្ញាធរ​បន្ត​ថា ​ក្រុម​​អ្នក​​​តវ៉ា​​​បាន​​​​​​​បំផ្លាញ​​​​​​​​​​​ទ្រព្យ​សម្បត្តិ​ឯកជន​ និង​រដ្ឋ​​​​អស់​​មួយ​​ចំនួន​ ​ទើប​​ឲ្យ​មាន​ការ​បាញ់​​​សម្លាប់​​​​ និង​ចាប់​ខ្លួន​​​បែប​នេះ។​ ការ​ប្រមូល​​គ្នា​​តវ៉ា​​​​បាន​កើត​ឡើង​ដំបូង​​តាំង​ពី​ខែ​​​វិច្ឆិកា​​​ឆ្នាំ​មុន​ តែ​ត្រូវ​ផ្អាក​​មួយ​​រយៈ​​ក្នុង​ទីក្រុង​ Oromia ​​​​​​​និង​បាន​ងើប​​​ឡើង​វិញ​ជា​បន្ត​បន្ទាប់។ ​ក្រុម​ឃ្លាំ​មើល​​សិទ្ធិមនុស្ស​​​​ (HRW)​ ប្រចាំ​ទីក្រុង​​ញីវយ៉ក​​ រក​ឃើញ​ថា​​ អ្នក​ស្លាប់​មាន​រហូត​ជាង​ ៤០០​នាក់​​​​ចាប់​តាំង​ពី​តវ៉ា​ដំបូង​ តែ​​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​​​​​បដិសេធ​​តួលេខ​នេះ៕

 

តវ៉ា​​រឿង​​ជីវភាព​​ក្រ​លំបាក ​​​​​ត្រូវ​អាជ្ញាធរ​​សម្លាប់​​ជិត​​១០០​នាក់​​នៅ​​អេត្យូពី

 

តវ៉ា​​រឿង​​ជីវភាព​​ក្រ​លំបាក ​​​​​ត្រូវ​អាជ្ញាធរ​​សម្លាប់​​ជិត​​១០០​នាក់​​នៅ​​អេត្យូពី

 

តវ៉ា​​រឿង​​ជីវភាព​​ក្រ​លំបាក ​​​​​ត្រូវ​អាជ្ញាធរ​​សម្លាប់​​ជិត​​១០០​នាក់​​នៅ​​អេត្យូពី

 

តវ៉ា​​រឿង​​ជីវភាព​​ក្រ​លំបាក ​​​​​ត្រូវ​អាជ្ញាធរ​​សម្លាប់​​ជិត​​១០០​នាក់​​នៅ​​អេត្យូពី

 

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ BBC