១០ឆ្នាំ​ទៀត ជន​ជាតិ​ខ្មែរ​មាន​ទំនោរ​រស់​នៅ​ខុន​ដូ​ ច្រើន​ជាង​បរទេស

១០ឆ្នាំ​ខាង​មុខ​ទៀត ប្រ​ជា​ជន​ខ្មែរ​​នឹង​មាន​ទំនោរ​រស់នៅ​ខុន​ដូ​ច្រើន​ជាង​បរទេស ហើយ​ការ​រស់​នៅ​តាម​វី​ឡា និង​ផ្ទះ​ល្វែង​នឹង​លែង​ពេញ​និយម​ទៀត​ហើយ។ នេះ​បើ​តាម​ការ​ព្យាករ​ពី​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា លោក គឹម​ ហ៊ាង។

 

១០ឆ្នាំ​ទៀត ជន​ជាតិ​ខ្មែរ​មាន​ទំនោរ​រស់​នៅ​ខុន​ដូ​ ច្រើន​ជាង​បរទេស

 

លោក​ប្រាប់​ថា បើ​ទោះ​បច្ចុប្បន្ន ជន​បរទេស​ជាង​៨០ % បាន​ទិញ​ខុន​ដូ ហើយ​២០​ % ជា​ខ្មែរ​ក្ដី តែ​មិន​យូរ​ទេ របត់​នេះ​នឹង​បញ្ច្រាស​វិញ។ ការ​ផ្លាស់​ប្ដូរ​នេះ​ដោយសារ ​ពួក​គេ​នឹង​សម្លឹង​ឃើញ​ថា​ការ​រស់​នៅ​ខុន​ដូ​​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ជាង​ផ្ទះ​ល្វែង ឬ​វី​ឡា។ ដូច​ជា សុវត្ថិភាព ស្តង់​ដា​រស់​នៅ និង​ភាព​ងាយ​ស្រួល​កម្សាន្ត​ដែល​មិន​ចាំ​បាច់​ត្រូវ​ចេញ​ទៅ​ឆ្ងាយ ដោយសារ​ខុន​ដូ មាន​គ្រប់​បែប​យ៉ាង ទាំង​កន្លែង​ហែ​ទឹក កន្លែង​ហាត់​ប្រាណ ផ្សារ​ទំនើប សន្តិសុខ​យាម​កាម​បាន​ល្អ​ដោយ​មិន​បារម្ភ​ពី​បញ្ហា​ចោរ​លួច​ឬ​គាស់ និង​ផ្សេងៗ​ទៀត៕

 
អត្ថបទ៖ លឹម សុ​នា

​​​​