​រយៈ​ពេល​៣​ឆ្នាំ​កម្ពុជា​បណ្ដេញ​ជនបរទេស​ខុសច្បាប់ជាង​៣​ម៉ឺន​នាក់​

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ហាញរបាយការណ៍ អនុវត្តន៍ច្បាប់ អន្តោប្រវេសន៍រយៈពេល៣ឆ្នាំ បានបណ្ដេញជនបរទេសខុសច្បាប់ ចំនួនជាង១ម៉ឺន៧រយនាក់ តាំងពីរឆ្នាំ២០១៤មក ក្នុងនោះមាន៦៨សញ្ជាតិ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងគោរពតាមអធិបតេយ្យប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។
​រយៈ​ពេល​៣​ឆ្នាំ​កម្ពុជា​បណ្ដេញ​ជនបរទេស​ខុសច្បាប់ជាង​៣​ម៉ឺន​នាក់​
របាយការណ៍ការដដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៤ អាជ្ញាធរកម្ពុជាបានចាប់បញ្ជូន ជនបរទេស ខុសច្បាប់ទៅប្រទេសដើមវិញ បានចំនួនជាង១៣០០នាក់ ដែលមាន២៤សញ្ជាតិ ឆ្នាំ២០១៥ បានជិត៧០០០នាក់ មាន៤៩សញ្ជាតិ និងឆ្នាំ២០១៦នេះ បានចំនួន២៥០០នាក់ មាន៣៥សញ្ជាតិ ដែលក្នុងចំណោមនោះ គឺជនជាតិវៀតណាមឈរលំដាប់ខ្ពស់ជាងគេ រហូតទៅដល់ជាង៩០០០នាក់។

ចំណែកជនជាតិវៀតណាមដែលលួចចូលតាមច្រករបៀងព្រំដែនកម្ពុជា-វៀតណាម ភាគច្រើនមកធ្វើជា កម្មករសំណង់ ជាងឈើចម្លាក់តុ ទូ អ្នកប៉ូលាម៉ូតូ ឡាន អ្នកម៉ាស្សា អ្នកលក់ដូរផ្សេងៗទៀត។
​រយៈ​ពេល​៣​ឆ្នាំ​កម្ពុជា​បណ្ដេញ​ជនបរទេស​ខុសច្បាប់ជាង​៣​ម៉ឺន​នាក់​
ដោយឡែកជនជាតិដទៃទៀត បានមកសម្ងំលាក់ខ្លួនធ្វើការងារនៅក្នុងប្រទេសកម្ពុជា ក្រោមរូបភាព ធ្វើជាគ្រូគង្វាលសាសនា គ្រូភាសាបរទេស គ្រូបង្ហាត់បាល់ទាត់ និងខ្លះទៀតបានយកទឹកដីកម្ពុជា ធ្វើជាទីតាំងចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសជនជាតិចិន កូរ៉េ និងជនបរទេសខ្លះទៀត បានប្រើប្រាស់កម្ពុជាដើម្បីប្រព្រឹត្តបទឧក្រិដ្ឋកម្មជាដើម។

ជាមួយគ្នានេះដែរ ជនបរទេសមកពីចម្ងាយទាំងអស់ បានចូលមកកម្ពុជាតាម ច្រកព្រំដែនគោក និងអាកាស ដោយខ្លះបានរស់នៅដោយហួសទិដ្ឋាការស្នាក់នៅ និងធ្វើការងារនៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ kqube

  • ​រយៈ​ពេល​៣​ឆ្នាំ​កម្ពុជា​បណ្ដេញ​ជនបរទេស​ខុសច្បាប់ជាង​៣​ម៉ឺន​នាក់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ជីវិតនិងសង្គម
Tags: