តាម​ការ​ព្យាករណ៍​បរិមាណ​ផល​ត្រី​ទឹកសាប​ឆ្នាំ​នេះ​អាច​ធ្លាក់​ចុះ​ខ្លាំង ​

រាជធានីភ្នំពេញ៖ មន្ត្រីរដ្ឋបាលជលផលបានបង្ហាញអំពីក្ដីបារម្ភ ពីបរិមាណ ផលត្រីទឹកសាបក្នុងឆ្នាំនេះ ដែលតាមការព្យាករណ៍អាចនឹងមានការធ្លាក់ចុះខ្លំាង ប្រសិនបើកម្ពស់ទឹកជំនន់ ក្នុងរយៈពេលមួយខែទៀត នៅតែពុំមានការវិវត្តហូរចូលទៅតាមព្រែក ស្ទឹង បឹងបួ ដើម្បីបង្កលក្ខណៈ ដល់ធនធានមច្ឆជាតិបានពងកូន។
តាម​ការ​ព្យាករណ៍​បរិមាណ​ផល​ត្រី​ទឹកសាប​ឆ្នាំ​នេះ​អាច​ធ្លាក់​ចុះ​ខ្លាំង ​
លោក ឡេង សុវណ្ណ អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃជលផល នៃរដ្ឋបាលជលផល បានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះថា ប្រសិនបើជំនន់ទន្លេមេគង្គក្នុងរយៈពេល មួយខែខាងមុខនេះទៀត នឹងហួសពេលរដូវត្រីពងកូន ដែលនាំឱ្យបរិមាណផលត្រីទឹកសាបនេះ មាន ការថយចុះប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ ការហូបចុករបស់ប្រជាពលរដ្ឋ និងការធ្វើប្រហុក ផ្អក ត្រីឆ្អើរនៅពេលរដូវប្រមូលផលត្រីខាងមុខ។

លោកបានអះអាងថា ផ្អែកតាមស្ថានភាពទឹកទន្លេមេគង្គសព្វថ្ងៃនៅទាបនៅឡើយ មិនទាន់លិច ព្រៃរនាម ឬព្រៃលិចទឹក នឹងមិនទាន់មានទឹកហូរចូលស្ទឹងបឹងបួរនៅឡើយ ដែលធ្វើឱ្យត្រីទាន់មិនអាចភ្ញាស់ពងកូនបាន។

ឯកឧត្ដម ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា មូលហេតុដែលធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គឡើងចុះៗ ដូចពេលបច្ចុប្បន្ននេះ ដោយសារតែ ប្រព័ន្ធសម្ពាធទាប និងបណ្ដាព្យុះមួយចំនួនដែលបានកើតឡើងមិនទាន់ មានឥទ្ធិពល មកលើបាសំាងអាងទន្លេមេគង្គ។

ឯកឧត្ដមបានពន្យល់ថា ការប្រែប្រួលនៃស្ថានភាពទឹកជំនន់មេ គង្គបន្ត ស្រកចុះប៉ុន្មានថ្ងៃនេះក៏ដោយសារតែឥទ្ធិពលព្យុះទី៥ ឈ្មោះអូមេស៍ ដែលបានកើតឡើងនៅ លើកោះតៃវ៉ាន់ បានស្រូបទាញប្រព័ន្ធសម្ពាធទាបដែលនឹងប្រុងកើតឡើងនៅអាងមេគង្គលើ ឱ្យចុះ ខ្សោយឥទ្ធិពលវិញមិនអាចធ្វើឱ្យមានភ្លៀងធ្លាក់បាន។

ឯកឧត្ដមបានលើកឡើងទៀតថា តាមការព្យាករណ៍ជំនន់ទន្លេមេគង្គ នឹងអាចឡើងគំហុកចាប់ ពីចុងខែកញ្ញាទៅវិញក្នុងកម្រិតកម្ពស់៩,៣០ម៉ែត្រ ដោយសារតែការកើតឡើងនៃឥទ្ធិពលប្រព័ន្ធ សម្ពាធទាប ដែលបណ្ដាលមកពីការកើតឡើងព្យុះចំនួន៤ ឬ៥បង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅ ក្នុងតំបន់ អាងមេគង្គលើ៕

ប្រភព៖ kqube

  • តាម​ការ​ព្យាករណ៍​បរិមាណ​ផល​ត្រី​ទឹកសាប​ឆ្នាំ​នេះ​អាច​ធ្លាក់​ចុះ​ខ្លាំង ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:កំសាន្ត
Tags: