ជប៉ុនប្រារព្ធខួប៧១ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូ


នៅថ្ងៃទី៦ ខែសីហា នៅរមណីយដ្ឋានសន្តិភាពរដ្ឋាភិបាលទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេស ជប៉ុនបានប្រារព្ធខួបលើកទី៧១ឆ្នាំថ្ងៃដែលអាមេរិកទម្លាក់គ្រាប់បែកចូលទៅកាន់ទីក្រុង នេះនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។ នៅក្នុងពិធីនោះមានការចូលរួមពី តំណាងមកពី៧១ប្រទេសជុំវិញពិភពលោក ក្នុងនោះមានប្រទេសដែលមានបរមាណូ ដូចជាអាមេរិក, អង់គ្លេស, បារាំងនិងរុស្ស៊ី ក៏ដូចជាប្រទេសសហគមន៍អឺរ៉ុបជាច្រើនទៀត។

ពិធីគោរពវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំធ្វើឡើងក្រោយប៉ុន្មានខែប៉ុណ្ណោះដែល ប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានទៅកាន់ទីគោរពបូជាអ្នកស្លាប់ដោយគ្រាប់បែកបរមាណូរបស់អាមេរិកជាលើកដំបូង បង្អស់រយៈពេល៧១ឆ្នាំកន្លងមក។

នៅវេលាម៉ោង៨និង១៥នាទីជាពេល វេលាដែលគ្រាប់បែកបរមាណូមានរហស្សនាមថា ក្មេងតូចបានផ្ទុះនៅកម្ពស់ពីដី៦០០ ម៉ែត្រក្នុងទីក្រុងហីរ៉ូស៊ីម៉ា សម្លាប់មនុស្សស្លូត ត្រង់ជាង១៤០.០០០នាក់ ក្លាយជាអ្នក ស្លាប់ដំបូងគេបង្អស់នៅលើពិភពលោកដោយគ្រាប់បែកបរមាណូ។

មានប្រសាសន៍នៅក្នុងពិធីនោះអភិបាល ក្រុងហីរ៉ូស៊ីម៉ាលោក Kazumi Matsui បានអំពាវនាវដល់បណ្តាមេដឹកនាំនៅលើពិភពលោកទៅកាន់កន្លែងគោរពវិញ្ញាណក្ខន្ធនៅទីក្រុងហីរ៉ូស៊ីម៉ានិងណាហ្គាសាគីដើម្បីអាចទទួលអារម្មណ៍ពិតក្នុងពេលដែលគ្រាប់ បែកបរមាណូបានផ្ទុះនៅទីនោះ ៕ ម៉ែវ សាធី

ជប៉ុនប្រារព្ធខួប៧១ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូ
ជប៉ុនប្រារព្ធខួប៧១ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូ
ប្រភព៖ Nokorwatnews

  • ជប៉ុនប្រារព្ធខួប៧១ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ជីវិតនិងសង្គម
Tags: