ពាណិជ្ជកម្ម​ថ្មី Google បាញ់ iPhone ម៉ាកប់​លើ​មេម៉ូរី​តូច 16GB

Google បាន​ចេញ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​មួយ​អំពី​កម្មវិធី​ផ្ទុក​រូបភាពនិង​វីដេអូ​​ពី​ទូរសព្ទ Google Photos ហើយ​ក្នុង​នោះ​ក៏​បាន​ឌឺដង iPhone ខ្លាំងសម​អំពី​ទំហំ​មេម៉ូរី​ទូរសព្ទ​តូច​តែ 16GB។

 

 

នៅ​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​នោះ បង្ហាញ​ពី​សកម្មភាព​អ្នក​ប្រើប្រាស់ iPhone ជា​ច្រើន​ព្យាយាម​ថត​រូប​ពិសេសៗ​របស់​ពួកគេ តែ​អកុសល​ទូរសព្ទ​អស់ Space ពេល​ថត​រូប ព្រោះ iPhone មាន​ទំហំ​មេម៉ូរី​តូច​តែ 16GB ដាក់​រូប​មិន​បាន​ច្រើន។

 

ដំណោះ​ស្រាយ Google ចង់​ឲ្យ​អ្នក​ប្រើប្រាស់​ងាក​មក​ប្រើ​កម្មវិធី Google Photos ដែល​​អាច​ផ្ទេរ​រូប​ភាព​ពី iPhone រហូត​ដល់​ទៅ​ទំហំ 16MP និង​វីដេអូ​ទំហំ 1080p ឯ​ណោះ។

 

សេវាកម្ម Cloud របស់ Google នេះ​គឺ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ផ្ទេរ​រូបភាព​និង​វីដេអូ​ចូល Google Photos ស្វ័យ​ប្រវត្តិ បាន​ដោយ​គ្មាន​ដែនកំណត់​និង​ឥត​គិត​ថ្លៃ ខុស​ពី iCloud  របស់ Apple ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើ​ទិញ Space បន្ថែម៕

 

 

ទាញ​យក Google Photos

 

ពាណិជ្ជកម្ម​ថ្មី Google បាញ់ iPhone ម៉ាកប់​លើ​មេម៉ូរី​តូច 16GB

 

ពាណិជ្ជកម្ម​ថ្មី Google បាញ់ iPhone ម៉ាកប់​លើ​មេម៉ូរី​តូច 16GB

 

អត្ថបទ៖ ប៉ែត ផាន់និត