ត្រឹម​២​សប្ដាហ៍​ រុស្ស៊ី-​ស៊ីរី​ ពួត​ដៃ​គ្នា​សម្លាប់​ភេរវជន​ជាង​២ពា​ន់​នាក់ ​

យោង​តាម​ការ​ចុះ​ផ្សាយ​ពត៌មាន​របស់​ទូរទស្សន៍​ជាតិ​រុស្ស៊ី ​IRNA ​បាន​បង្ហាញ​នូវ​សេចក្ដី​ថ្លែង​ការណ៍​របស់​រុស្ស៊ី​មួយ​ក្នុង​ប្រតិបត្តិ​ការ​នៃ​ការ​កម្ទេច​ក្រុម​អ៊ី​ស្លាម​ជ្រុល​និយម​ al-Nusra Front ដែល​ក្រោយ​មក​ដូរ​ឈ្មោះ​មក​ជា al-Sham Front ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ស៊ីរី ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ ដែល​បាន​សម្លាប់​ជីវិត​ភេរវ​ជន​អស់​ប្រមាណ​ជាង​២,០០០នាក់ ​ដែល​កើត​ឡើង​ដោយ​កិច្ច​សហការ​គ្នា​រ​វាង​ទាហាន​រុស្ស៊ី ​និង​ស៊ីរី ​។​           តាម​សម្ដី​របស់​កង​ទ័ព​ស៊ីរី​បាន​និយាយ​ថា៖​ ពួក​គេ​បាន​វាយ​យក​មក​វិញ​នូវ​មូល​ដ្ឋាន​ដ៏​ធំ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ទី​ក្រុង​ Aleppo របស់​ស៊ីរី​ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​ថា​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​ក្នុង​ការ​វាយ​បង្ក្រាប​ក្រុម​ឧទ្ទាម​ក្នុង​ផែ្នក​មួយ​នៃ​ទីក្រុង​ Aleppo​ ជា​បន្ត​ទៅ​ទៀត​នោះ​គឺ ​ពួក​ក្រុម​ឧទ្ទាម​បាន​ប្រមូល​ប្រជាជន​ស៊ីរី​ស្លូត​ត្រង់​រាប់​រយ​នាក់​មក​ធ្វើ​ជា​ខែល​ដើម្បី​ការពារ​ពួក​គេ ​ហើយ​ពួក​ក្រុម​ឧទ្ទាម​បាន​បាញ់​សម្លាប់ទៅលើចំណាប់ខ្មាំងស៊ីរីរូបណាដែលប៉ុនប៉ងរត់គេចចេញពីពួកគេតាមរយៈច្រកមនុស្សធម៌ដែលរៀបចំនិងគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី និងកងទ័ពរុស្ស៊ី ។ សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១២មកទល់នឹងពេលនេះប្រទេសស៊ីរីត្រូវបានពុះច្រៀកបំបែកជាពីរផ្នែក គឺភាគខាងលិចកាន់កាប់ដោយកងទ័ពរបស់រដ្ឋាភិបាលស៊ីរីនិងភាគខាងកើតត្រូវធ្លាក់ក្រោមការគ្រប់គ្រងដោយកងទ័ពបំបែករដ្ឋ ។យោងតាមប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី លោក Staffan de Misturaបានបង្ហាញថា៖ រាប់ចាប់តាំងពីខែមីនា ឆ្នាំ២០១១មកសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅក្នុងប្រទេសស៊ីរី បានសម្លាប់ជីវិតប្រជាជនស៊ីរីអស់ប្រមាណជាង៤០០,០០០នាក់ ។ 
ត្រឹម​២​សប្ដាហ៍​ រុស្ស៊ី-​ស៊ីរី​ ពួត​ដៃ​គ្នា​សម្លាប់​ភេរវជន​ជាង​២ពា​ន់​នាក់ ​
ដោយ៖ ឈូក ស
ប្រភព៖